រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តនិងច្បាប់សំខាន់មួយចំនួន

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ វិច្ឆិកា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការរៀបចំអាជ្ញាធរទីក្រុងនៅទីក្រុង ហូជីមិញ ហើយ ពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក (ធ្វើវិសោធនកម្ម)។ 

មតិភាគច្រើនបានចាត់ទុកថា ការចែកច្បាប់ចរាចរណ៍ផ្លូវគោក (ធ្វើវិសោធន កម្ម) ជាច្បាប់ថ្មីចំនួន២គឺមិនចាំបាច់ទេ។ លោកស្រី Nguyen Thi Kim Thuy សមាជិកាសភាទីក្រុង Da Nang បានលើកមតិថា៖

“ខ្ញុំគិតថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកគប្បីត្រូវបានធ្វើ វិសោធនកម្មដោយបន្តផ្ដល់សិទ្ធិដល់ក្រសួងគមនាគមន៍ធ្វើជាអធិបតីក្នុងការងារអភិបាលកិច្ចផ្នែកចរាចរណ៍ផ្លូវគោក រួមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងបែងចែកឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាមានការទទួលខុសត្រូវ អនុវត្តភារកិច្ចខុសគ្នាក្នុងបញ្ហាចរាចរណ៍ផ្លូវគោកឲ្យបានសមស្របនឹង មុខងារនិងជំនាញនៃអង្គភាពនីមួយៗ ជៀសវាងភាពជាន់គ្នា”។

នារសៀលថ្ងៃដដែល អង្គប្រជុំបានបោះឆ្នោតអនុម័តលើច្បាប់ធ្វើ វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់បង្ការ ប្រយុទ្ធប្រឆាំង នឹងការឆ្លងវីរុសដែលញាំងឲ្យចុះខ្សោយនូវប្រព័ន្ធភាពស៊ាំនៅលើមនុស្ស (HIV/AIDS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ