រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦
|
រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦
(Image: tintuc24.com.vn) |
(VOVworld) – នៅសម័យប្រជុំព្រឹកថ្ងៃទី ១១ វិច្ឆិកា រដ្ឋសភាវៀតណាមបាន
អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦។ តាមនោះ
ចំណាយហួសកំរិតថវិការរដ្ឋឆ្នាំ ២០១៦ នឹងស្រូបយក ៤,៩៥% ផលិតផល
ក្នុង ស្រុកសរុប (GDP)។ សេចក្តីសម្រេចចិត្តក៏បានប្រគល់ឲ្យរដ្ឋាភិបាល
អនុវត្តគោល នយោបាយសារពើព័ន្ធយ៉ាងម៉ត់ចត់ថែមទៀតនាឆ្នាំ ២០១៦
បន្តស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច រាំងស្កាត់អតិផរណា ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់
ថែមទៀតបើប្រៀបនឹង ឆ្នាំ ២០១៥។ រួមជាមួយគ្នានោះ រដ្ឋាភិបាលគប្បីបង្កើន
វិន័យហិរញ្ញវត្ថុថវិការរដ្ឋ អនុវត្តគំរោងការណ៍ថវិការដ្ឋទាន់ត្រឹមត្រូវតាមការ
កំណត់។ ក៏តាមសេចក្តី សម្រេចចិត្តនេះ ចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៦
ប្រាក់បៀវត្សន៍របស់ កម្មាភិបាលនិងកំលាំងប្រដាប់អាវុធនឹងកើនឡើង ១,២
លានដុង/ខែ។ នាព្រឹកថ្ងៃដដែលេសមាជិកសមាជិការសភាបានផ្ទៀងស្តាប់
ការផ្តល់មតិអំពីសេចក្តីព្រាង ច្បាប់នាវាចរណ៍វៀតណាម (វិសោធនកម្ម)។
លោក Tran Du Lich សមាជិក សភាទីក្រុងហូជីមិញ បានលើកមតិថា៖
«ខ្ញុំស្នើរឲ្យ៖ យើងគប្បីចាត់ទុកនាវាចរណ៍គឺជាវិស័យសេដ្ឋកិច្ចសមុទ្រដ៏មាន
សារៈសំខាន់និងជាអនាគតរបស់ខឿនសេដ្ឋកិច្ចវៀតណាមដែលពោពេញទៅ
ដោយសក្តានុភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្ញុំសង្កត់ធ្ងន់ថា៖ គោលនយោ
បាយរបស់យើងត្រូវបំភ្លឺច្បាស់នូវទិសដៅអភិវឌ្ឍន៍ស្នូលក្នុងសេដ្ឋកិច្ចសមុទ្រ
ព្រមទាំងលើកទឹកចិត្តវិនិយោគដើម្បីអភិវឌ្ឍន៍រួមជាមួយការគាំពារឲ្យសម
ស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣៕