រដ្ឋសភាវៀតណាមអនុម័តលើឯកសារសំខាន់ចំនួន២ដែលបើកឱកាសជ្រៀតចូលទីផ្សារ EU

(VOVWORLD) - ការអនុម័តលើកិច្ចព្រមព្រៀងនេះគឺសមស្របនឹងគោលជំហរកិច្ចការ បរទេស ដោយឆ្ពោះទៅរកទីផ្សារសហភាពអឺរ៉ុបពោរពេញទៅដោយសក្ដា នុពល ដែលមានប្រទេសជាសមាជិកជាច្រើននាំមុខគេផ្នែកវិនិយោគនិងពាណិជ្ជកម្ម។ 
រដ្ឋសភាវៀតណាមអនុម័តលើឯកសារសំខាន់ចំនួន២ដែលបើកឱកាសជ្រៀតចូលទីផ្សារ EU - ảnh 1 (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី៨ មិថុនា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភា វៀតណាមនីតិកាលទី១៤ ដោយទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលុប រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រម ព្រៀងគាំពារវិនិយោគរវាងវៀតណាមជាមួយប្រទេសជាសមាជិកនៃសហ ភាពអឺរ៉ុប (EVIPA)។

អញ្ជើញចូលរួមសម័យប្រជុំនេះក៏មានវត្តមានប្រធាន ក្រុមបេសកកម្ម អឺរ៉ុបប្រចាំវៀតណាម រួមជាមួយឯកអគ្គរដ្ឋទូតប្រទេស EU នានាប្រចាំនៅ វៀតណាមផងដែរ។ វាយតម្លៃចំពោះការអនុម័តលើកិច្ចព្រមព្រៀង EVFTA លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាបានឲ្យដឹងថា៖

“ការអនុម័តលើកិច្ចព្រមព្រៀងនេះគឺសមស្របនឹងគោលជំហរកិច្ចការ បរទេស ដោយឆ្ពោះទៅរកទីផ្សារសហភាពអឺរ៉ុបពោរពេញទៅដោយសក្ដា នុពល ដែលមានប្រទេសជាសមាជិកជាច្រើននាំមុខគេផ្នែកវិនិយោគនិងពាណិជ្ជកម្ម។ ផលប្រយោជន៍គឺជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី ចូលរួមខ្សែសង្វាក់ផ្គត់ ផ្គង់សកល បង្កើនទំហំនាំចេញនៃមុខទំនិញសំខាន់ៗដូចជាកសិផល ជលផល វាយនភ័ណ្ឌ ហើយប្រជាជនវៀតណាមមានឱកាសទិញទំនិញ ឧបករណ៍សម្ភារៈ ម៉ាស៊ីន និងគ្រឿងសំអាងប្រកបដោយគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យផងដែរ”។

ចំណែកឯកិច្ចព្រមព្រៀង EVIPA វិញ ក៏ត្រូវបានរំពឹងទុកថា នឹងជួយឲ្យ វៀតណាមទាក់ទាញដើមទុនវិនិយោគ អភិក្រមនឹងបច្ចេកវិទ្យាទំនើប និង បច្ចេកវិទ្យាស្អាតពីអឺរ៉ុប ក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងមានគម្រោងវិនិ យោគប្រមាណ២៥០០ក្នុងដើមទុនចុះបញ្ជីចំនួន២៧,៥ពាន់លានដុល្លា អាមេរិកនៅវៀតណាម។

កិច្ចព្រមព្រៀងទាំងពីរនេះគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ