រដ្ឋសភាវៀតណាមអះអាងឋានៈរបស់ខ្លួននៅ IPU-១៤៨
(VOVWORLD) - នាថ្ងៃទី ២៤ មីនា លោកអនុប្រធានរដ្ឋសភា Tran Quang Phuong បានដឹកនាំ គណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមពិធីបើកមហាសន្និបាត IPU លើកទី១៤៨ (IPU-១៤៨) និងសន្និសីទពាក់ព័ន្ធនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមពិធីបើក IPU-១៤៨។ (រូបថត៖ VOV) |
នៅសម័យប្រជុំពេញអង្គបន្ទាប់ពីពិធីបើកមហាសន្និបាត IPU-១៤៨ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានថ្លែងសុន្ទរកថាដោយបញ្ជាក់ថា វៀតណាមសន្យាចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវក្នុងសកម្មភាព ការទូតសភាពហុភាគី; បន្តលើកកំពស់តួនាទី និងឋានៈរបស់វៀតណាម និងរដ្ឋសភា វៀតណាមក្នុងយន្តការសហប្រតិបត្តិការសភាក្នុងតំបន់ និងពិភពលោក។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ ខែមីនា មហាសន្និបាតសហភាព អន្តរសភាពិភពលោក IPU-១៤៨ ក្រោមប្រធានបទ “ការទូតសភា៖ កសាងស្ពានដើម្បី សន្តិភាព និងការអភិវឌ្ឍ” រួមមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ សម័យប្រជុំ ពេញអង្គនៃមហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិ សម័យប្រជុំនៃគណៈកម្មាធិការ អចិន្ត្រៃយ៍ចំនួន ៤ ស្តីពី៖ សន្តិភាព និងសន្តិសុខអន្តរជាតិ; ការអភិវឌ្ឍប្រកបដោយ និរន្តរភាព - ហិរញ្ញវត្ថុ - ពាណិជ្ជកម្ម; ប្រជាធិបតេយ្យ - សិទ្ធិមនុស្ស និងកិច្ចការអង្គការ សហប្រជាជាតិ; វេទិកាសមាជិកាសភា។ ល។
គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងចូលរួមសកម្មភាពប្រមាណ៣០នៅព្រឹត្តិការណ៍ IPU-១៤៨ ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ IPU វេទិកា សមាជិកាសភា និងយន្តការពិគ្រោះយោបល់របស់ក្រុមភូមិសាស្ត្រនយោបាយអាស៊ី- ប៉ាស៊ីហ្វិក។ លោកអនុប្រធានរដ្ឋសភា Tran Quang Phuong ក៏នឹងជួបធ្វើការជាមួយ ប្រធាន IPU អគ្គលេខាធិការ IPU អគ្គលេខាធិការ AIPA ព្រមទាំងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាមួយចំនួន នៅខាងក្រៅមហាសន្និបាតផងដែរ៕