រដ្ឋសភាវៀតណាមឧទ្ទេសនាមលោក Tran Dai Quang កាន់ដំណែងប្រធានរដ្ឋវៀតណាម

រដ្ឋសភាវៀតណាមឧទ្ទេសនាមលោក Tran Dai Quang កាន់ដំណែងប្រធានរដ្ឋវៀតណាម - ảnh 1
រដ្ឋសភាវៀតណាមឧទ្ទេសនាមលោក Tran Dai Quang កាន់ដំណែងប្រធានរដ្ឋវៀតណាម (VOV)


(VOVworld) – នាព្រឹកថ្ងៃទី ២៥ កក្កដា សមាជិកសមាជិការសភាដែលចូលរួមសម័យ
 ប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានផ្ទៀងស្តាប់សមាជិកគណៈកម្មា
 ធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការការងារសមាជិកសមាជិការសភា
លោក Tran Van Tuy បានប្រកាសលទ្ធផលនៃការងារកម្មាភិបាលចំពោះដំណែង
 អនុប្រធានក្រុមប្រឹក្សាជាតិ អនុប្រធានគណៈកម្មាធិការនិងសមាជិកអចិន្ត្រៃយ៍រួម
 ជាមួយសមាជិកផ្សេងៗទៀតរបស់ក្រុមប្រឹក្សាជាតិ។ ប​ន្ទាប់នោះ ប្រធានរដ្ឋសភា
វៀតណាម លោកស្រី  Nguyen Thi Kim Ngan បានបង្តាញគំរោងផែនការការងារកម្មា
 ភិបាលដើម្បីរដ្ឋសភាជ្រើសតាំងប្រធានរដ្ឋ។ លោក Tran Dai Quang សមាជិកកាយរិ
យាល័យនយោបាយ ប្រធានរដ្ឋសាធារណៈរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០១១
-២០១៦ ត្រូវបានផ្តើមឡើងទទួលដំណែងធ្វើជាប្រធានរដ្ឋសាធារណៈរដ្ឋសង្គម
 និយមវៀតណាមក្នុងអាណត្តិថ្មី។ នាចុងព្រឹកថ្ងៃដ៏ដែល រដ្ឋសភានឹងផ្ទៀងស្តាប់
អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc ថ្លែងរបាយការណ៍ហើយពិភាក្សា
អំពីកម្មវិធីធ្វើសកម្មភាពឃ្លាំមើលនៃរដ្ឋសភាវៀតណាមឆ្នាំ ២០១៧។ នារសៀលថ្ងៃនេះ
រដ្ឋសភានឹងផ្ទៀងស្តាប់របាយការណ៍អំពីលទ្ធផលនៃការងារកម្មាភិបាលនិងដំណើរ
ការបោះឆ្នោតសម្ងាត់ប្រធានរដ្ឋ។ បន្ទាប់មក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
អាណត្តិ ២០១១-២០១៦ លោក Nguyen Xuan Phuc នឹងថ្លែងរាបាយការណ៍របស់
រដ្ឋសភាស្តី ពី​គណៈរដ្ឋមន្ត្រីក្នុងអាណត្តិខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ