រដ្ឋសភាស៊ូដង់ខាងត្បូងអនុម័តលើកិច្ចព្រមព្រៀងសន្តិភាព
|
ប្រធានាធិបតីប្រទេសនេះ Salva Kiir |
(VOV)_នាថ្ងៃទី១០ កញ្ញា ក្នុងកិច្ចប្រជុំវិសាមញ្ញ រដ្ឋសភា ស៊ូដង់ខាងត្បូង បាន
អនុម័តលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលទទួលបាននាខែកន្លងទៅ រវាងប្រធា
នាធិបតីប្រទេសនេះ Salva Kiir និងថ្នាក់ដឹកនាំក្រុមបោះបោរប្រឆាំង អតីតអនុប្រធា
នាធិបតី Riek Machar ។ ចាប់ពីខែធ្នូ ឆ្នាំ ២០១៣មក ប្រទេសនេះត្រូវបានបំផ្លាញ
ដោយសង្គ្រាមស៊ីវិល។ ទោះបីជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
នាថ្ងៃទី២៧ សីហាហើយក្តី ប៉ុន្តែ ប្រធានាធិបតី Salva Kiir នៅតែប្រកាសថា៖មិន
ពេញចិត្តចំពោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះទេ និងត្រូវប្រទេសផ្សេងៗបង្កកម្លាំង
សម្ពាធ៕