រដ្ឋសភាសួរដេញដោលលើក្រុមបញ្ហាលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម
(VOVWORLD) - ការអនុវត្តគោលនយោបាយ និងច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មផ្នែកឧស្សាហកម្មមេកានិច ជាពិសេសក្នុងការបម្រើការកែច្នៃកសិ រុក្ខ ជលផល អភិវឌ្ឍន៍សកិកម្ម និងជនបទ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ quochoi.vn) |
ការងារគ្រប់គ្រង ការត្រួតពិនិត្យ និងកិច្ចការពារសិទ្ធិអតិថិជនក្នុង សកម្មភាព ពាណិជ្ជកម្មអេឡិចត្រូនិក ដំណោះស្រាយជំរុញខ្លាំងសកម្មភាពនាំចេញ ជំរុញ ការអនុវត្ត FTA និងដោះស្រាយការលំបាកសម្រាប់សហគ្រាសនៅចំពោះមុខស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងពិបាកទាយទុកជាមុន។ ការអនុវត្តគោលនយោបាយ និងច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មផ្នែកឧស្សាហកម្មមេកានិច ជាពិសេសក្នុងការបម្រើការកែច្នៃកសិ រុក្ខ ជលផល អភិវឌ្ឍន៍សកិកម្ម និងជនបទ។ ទាំងនេះគឺជាបញ្ហាដែលត្រូវបានសមាជិកសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ក្នុងសម័យសួរដេញដោលនៅរដ្ឋសភានារសៀលថ្ងៃទី ៤ ឧសភា។
ក្នុងសម័យសួរដេញដោល សមាជិកសភាជាច្រើនបានចាត់ទុកថា ទោះបីជាពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាមួយកំណើនជាមធ្យមពី ២០ ទៅ ២៥% ក្នុងមួយឆ្នាំ ហើយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ លើពិភពលោក ក៏ដោយ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមជាច្រើន ក្នុងនោះបញ្ហាប្រឈមដ៏ធំបំផុតគឺសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានមានប្រសាសន៍ថា៖
“ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងសម្របសម្រួលជាមួយក្រសួងនគរបាលកសាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន ធានារាល់បទបញ្ញត្តិនៃច្បាប់លើគ្រប់វិស័យ ក្នុងនោះមានវិស័យពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ ទន្ទឹមនឹងនោះជំរុញខ្លាំងការផ្សព្វផ្សាយអំពីបទបញ្ញត្តិថ្មីនៃច្បាប់ផងដែរ”។ ទាក់ទិននឹងដំណោះស្រាយដើម្បីទាញយកប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខា លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា៖
“ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តបំពេញការងារឃោសនាសម្រាប់សមាគមន៍យល់ដឹងយ៉ាងច្បាស់លាស់ និងទាញយករាល់ FTA ឱ្យបានល្អប្រសើរ។ នាពេលខាងមុខ ក្រសួងនឹងផ្តោតសំខាន់លើការជួយឧបត្ថម្ភសហគ្រាសផលិតកម្ម បង្កើតប្រភពទំនិញប្រកបដោយគុណភាពខ្ពស់ ជំរុញការនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដើម្បីបើកទីផ្សារ ផ្តល់ព័ត៌មានសម្រាប់ធុរកិច្ច ដើម្បីឆ្លើយតបនឹងការការពារពាណិជ្ជកម្មផងដែរ"៕