រដ្ឋសភាសហរដ្ឋអាមេរិកណែនាំនូវសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក

(VOVWORLD) -  ក្នុងឱកាសរំលឹកខួប ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំនៃអនុគណៈកម្មាធិការចំនួន ២ នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភានិងសភាជាន់ទាប បានណែនាំនូវសេចក្តីសម្រេចចំនួន ២ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ។

រដ្ឋសភាសហរដ្ឋអាមេរិកណែនាំនូវសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក - ảnh 1រដ្ឋសភាសហរដ្ឋអាមេរិកណែនាំនូវសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក

សេចក្តីសម្រេចចិត្ត មានឈ្មោះថា “អបអរសារទរខួបលើកទី ២៥ ឆ្នាំ នៃការធ្វើឱ្យមានប្រក្រតីភាព សាធា រណរដ្ឋសង្គមនិយមវៀតណាម និងសហរដ្ឋអាមេរិកបាន រួមសហការគ្នាដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយ មានស្ថេរភាព វិបុលភាពនិងសន្តិភាព” ។ សេចក្តីសម្រេចចិត្ត ចំនួនពីរនេះ បានស្វាគមន៍រាល់សមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការលើវិស័យ នៃទំនាក់ទំនងវៀតណាម - អាមេរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងយន្តការក្នុងតំបន់ រួមទាំងមេគង្គ។ សេចក្តីសម្រេចចិត្តក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សហគមន៍ជនវៀតណាមសម្រាប់ការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក។ ទន្ទឹមជាមួយគ្នានោះ     សភាសហរដ្ឋអាមេរិកក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងគោលជំហររបស់វៀតណាម ដែលកំពុងកើនឡើងនៅក្នុងតំបន់និងពិភពលោក ជាពិសេសនៅពេលវៀតណាមកាន់តួនាទីទន្ទឹមគ្នា គឺប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ ភាគីអាមេរិកវាយតម្លៃខ្ពស់ចំពោះការត្រៀមខ្លួនរបស់វៀតណាម ក្នុងកិច្ចការពារសេរីភាពនាវាចរណ៍និងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ព្រមទាំងបានអះអាងថា សិទ្ធិនិងផលប្រយោជន៍របស់វៀតណាមស្របតាមច្បាប់អន្តរជាតិគឺត្រូវទទួលការគោរពជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ