រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តវិធានការចំណាយបណ្តោះអាសន្នដើម្បី​ជួយរដ្ឋាភិបាលជៀសផុតការបិទទ្វារ

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកាដោយទទួលបានសំឡេងគាំទ្រចំនួន ២៣១ និងសំឡេងប្រឆាំងចំនួន ១៩២ រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចចិត្តដែលមានរយៈពេល ១ ខែដើម្បីពង្រីកការឧបត្ថម្ភដល់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ដែលប្រតិបត្តិការរហូតដល់ថ្ងៃទី ២០ ខែធ្នូ។
រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តវិធានការចំណាយបណ្តោះអាសន្នដើម្បី​ជួយរដ្ឋាភិបាលជៀសផុតការបិទទ្វារ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (vov.vn) 

វិធានការចំណាយបណ្តោះអាសន្ននេះ ត្រូវបានអនុម័តដោយរដ្ឋសភាសហរដ្ឋអាមេរិកត្រឹមតែពីរថ្ងៃមុនពេលរដ្ឋាភិបាលបិទទ្វារដោយសារតែអស់ថវិកាប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃការអ្នកតាក់តែងច្បាប់អាមេរិកបន្តមានការមិនចុះសម្រុងចំពោះបណ្ដាមាត្រាសំខាន់សម្រាប់ពង្រាងច្បាប់ចំណាយ ព្រមទាំងផ្តល់ថវិកាសាងសាង់ជញ្ជាំងព្រំដែនដែលស្នើដោយប្រធានាធិបតីអាមេរិកលោក Donald Trump។

យោងតាមប្រធានគណៈកម្មាធិការចែកចាយថវិការរដ្ឋសភាលោកស្រី Nita Lowey ជំហាននេះនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់អ្នកតាក់តែងច្បាប់ដើម្បីធ្វើកិច្ចពិភាក្សានិងដាក់ចេញការចំណាយរយៈពេលវែង ដែលមានការទទួលខុសត្រូវចំពោះអាទិភាព ហើយជួយអាមេរិកមានសុវត្ថិភាពនិងរឹងមាំជាងមុន ក៏ដូចជានាំមកនូវឱកាសល្អក្នុងការរស់នៅល្អប្រសើរសម្រាប់គ្រួសារពលកម្មអាមេរិក។

តាមការរំពឹងទុក វិធានការនេះនឹងត្រូវបានអនុម័តដោយព្រឹទ្ធសភានាពេលឆាប់ៗនេះ មុននឹងដាក់ជូនលោកប្រធានាធិបតី Trump ដើម្បីចុះហត្ថលេខាសម្រាប់ការអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ