រដ្ឋសភាហ្វាំងឡង់តែងតាំងលោកស្រី Sanna Marin ធ្វើជានាយករដ្ឋមន្ត្រី
(VOVWORLD) -កាលពីថ្ងៃទី ៨ ខែធ្នូ គណបក្សប្រជាធិបតេយ្យសង្គម ដែលបានដឹកនាំរដ្ឋាភិបាលចម្រុះ នៃគណបក្សឆ្វេងនិយមទាំង ៥ នៅហ្វាំងឡង់ បានបោះឆ្នោតជ្រើស តាំងលោកស្រី Sanna Marin រដ្ឋមន្ត្រីក្រសួងគមនាគមន៍ធ្វើជានាយករដ្ឋមន្ត្រីជំនួសរដ្ឋមន្ត្រី Antti Rinne ដែលទើបប្រកាសលាលែងពីតំណែង។
លោកស្រី Sanna Marin នាយករដ្ឋមន្ត្រី ហ្វាំងឡង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ដោយទទួលបានសម្លេងគាំទ្រចំនួន៩៩ និងសម្លេងប្រឆាំងចំនួន ៧០ នោះ នាថ្ងៃទី ១០ ខែធ្នូ រដ្ឋ សភាហ្វាំងឡង់ដែលមានសមាជិកចំនួន ២០០ រួប បាន ផ្តល់សច្ចាប័នជូនលោកស្រី Sanna Marin ធ្វើជានាយករដ្ឋមន្ត្រីជាផ្លូវការ។ លោកស្រី Sanna Marin មានអាយុ ៣៤ ឆ្នាំ ហើយជានាយករដ្ឋមន្ត្រីក្មេងបំផុតនៅលើពិភពលោក។
កាលពីថ្ងៃទី ៨ ខែធ្នូ គណបក្សប្រជាធិបតេយ្យសង្គម ដែលបានដឹកនាំរដ្ឋាភិបាលចម្រុះ នៃគណបក្សឆ្វេងនិយមទាំង ៥ នៅហ្វាំងឡង់ បានបោះឆ្នោតជ្រើស តាំងលោកស្រី Sanna Marin រដ្ឋមន្ត្រីក្រសួងគមនាគមន៍ធ្វើជានាយករដ្ឋមន្ត្រីជំនួសរដ្ឋមន្ត្រី Antti Rinne ដែលទើបប្រកាសលាលែងពីតំណែង។
ពិធីស្បថចូលកាន់តំណែងរបស់ លោកស្រី Sanna Marin បានប្រព្រឹត្តិទៅជាផ្លូវការ នាថ្ងៃទី ១០ ខែធ្នូ៕