រដ្ឋសភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតស្ដីពីកិច្ចព្រមព្រៀង Brexit

(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា សមាជិកសភានៃប្រទេសខ្លួននឹងអនុវត្តន៍ការបោះឆ្នោតដ៏សំខាន់មួយ នាថ្ងៃទី ១១ ខែធ្នូ លើកិច្ចព្រមព្រៀងបឋមស្ដីពីការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលទទួលបានការឯកភាពជាមួយថ្នាក់ដឹកនាំ EU។ 
រដ្ឋសភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតស្ដីពីកិច្ចព្រមព្រៀង Brexit - ảnh 1 ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់សហភាពអឺរ៉ុប (ខាងលើ) (រូបថត: AFP / TTXVN)

ថ្លែងមតិទៅកាន់រដ្ឋសភា លោកស្រី Theresa May បានឲ្យដឹងថា នាថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋសភានឹងត្រូវចេញសេចក្ដីសម្រេចស្ដីពីការគាំទ្រ ឬប្រឆាំងជំទាស់ចំពោះលទ្ធផលនៃការធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋអង់គ្លេសស្ដីពីបញ្ហា Brexit។

នាថ្ងៃដដែល អ្នកនាំពាក្យនយោបាយរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោកស្រី Theresa May នៅតែជឿជាក់ថានឹងទទួលបានការគាំទ្ររបស់រដ្ឋសភាចំពោះកិច្ចព្រមព្រៀង Brexit ខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ