|
អគាររដ្ឋសភាអង់គ្លេស (រូបថត៖ AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៩ មេសា សភាជាន់ទាបអង់គ្លេសបានអនុម័តលើ
សំណើររបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May ស្ដីអំពីការអនុវត្តការបោះឆ្នោត
សកលមុនកាលកំណត់នាថ្ងៃទី៨ មិថុនា ខាងមុខ គឺមុននឹងផែនការតាមគំរោង៣ឆ្នាំ
កន្លះ។
ប្រទេសអង់គ្លេសមិនមានផែនការអនុវត្តការបោះឆ្នោតមុនកាលកំណត់ឡើយ។
ប៉ុន្តែ នាថ្ងៃទី១៨ មេសា កន្លងទៅ នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានអំពាវ
នាវដោយចៃដន្យឲ្យអនុវត្តការបោះឆ្នោតនាថ្ងៃទី៨ មិថុនា។តាមលោកស្រីរូបនេះថា
អង់គ្លេសត្រូវការអនុវត្តការបោះឆ្នោតមុនកាលកំណត់ដើម្បី ផលប្រយោជន៍ប្រទេស
ជាតិ។នេះជាវិធានការតែមួយគត់ដើម្បីធានាស្ថិរភាពនិងភាពរឹងមាំរបស់អង់គ្លេស
ក្នុងដំណើរការចាកចេញពី EU៕