រដ្ឋសភាអង់គ្លេសបានអនុម័តលើកិច្ចព្រមព្រៀង Brexit
(VOVWORLD) - ដោយមានសំឡេងគាំទ្រចំនួន ៣៣០ និងសំឡេងប្រឆាំងចំនួន ២៣១ រដ្ឋសភាអង់គ្លេសកាលពីថ្ងៃទី ៩ ខែមករាបានអនុម័តលើកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីលោក Boris Johnson អំពីការនាំប្រទេសអង់គ្លេសដាក់ចេញពីសហភាពអឺរ៉ុប (EU) តាមនោះត្រួសត្រាយផ្លូវសម្រាប់ Brexit ត្រូវបានអនុវត្តនាថ្ងៃទី ៣១ ខែមករានាពេលខាងមុខ បន្ទាប់ពីការពន្យាពេលជាច្រើនឆ្នាំមក។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (រូបថត៖ vov.vn) |
មុននោះ នាថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៩ កិច្ចព្រមព្រៀង Brexit ដេលត្រូវបានរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Johnson ចុះហត្ថលេខាជាមួយ EU កាលពីខែតុលាកន្លងទៅ ត្រូវបានរដ្ឋសភាអាណត្តិថ្មីអនុម័តលើកទី ១។ នេះជាជំហានដំបូងឆ្ពោះទៅរកការអនុវត្តកិច្ចសន្យាបញ្ចប់ Brexit នាថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ដែលលោក Johnson នាំចេញក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕