រដ្ឋសភាអង់គ្លេសអនុម័តលើសេចក្ដីព្រៀងច្បាប់ស្ដីពីការរាំងស្កាត់ “Brexit រឹង“

(VOVWORLD) -សេចក្ដីព្រៀងច្បាប់នេះនឹងចាប់បង្ខំឲ្យ នាយករដ្ឋមន្រ្តី លោក Boris Johnson ត្រូវស្នើឲ្យ EU ពន្យារពេលចំពោះសមាជិកភាពរបស់អង់គ្លេសក្នុងរយៈពេល ៣ ខែទៀតពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ខាងមុខ ប្រសិនបើរដ្ឋសភាមិនអនុម័តលើកិច្ចព្រមព្រៀង Brexit មួយ ឬយល់ព្រមចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងនាថ្ងៃទី ១៩ ខែតុលាខាងមុខ។
រដ្ឋសភាអង់គ្លេសអនុម័តលើសេចក្ដីព្រៀងច្បាប់ស្ដីពីការរាំងស្កាត់ “Brexit រឹង“ - ảnh 1 ទិដ្ឋភាពទូទៅនៃសម័យប្រជុំសភាអង់គ្លេសនៅទីក្រុងឡុង  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ៦ ខេកញ្ញា ព្រឹទ្ធសភាអង់គ្លេសបានអនុម័តលើ សេចក្ដីព្រៀងច្បាប់ស្ដីពីការរាំងស្កាត់សេណារីយ៉ូអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) – Brexit ដោយគ្មានកិច្ចព្រមព្រៀងនាចុងខែតុលាខាងមុខ ដោយចាប់បង្ខំឲ្យ នាយករដ្ឋមន្ត្រី លោក Boris Johnson ត្រូវរកវិធីពន្យារពេល Brexit ។ សេចក្ដីព្រៀងច្បាប់នេះនឹងចាប់បង្ខំឲ្យ នាយករដ្ឋមន្រ្តី លោក Boris Johnson ត្រូវស្នើឲ្យ EU ពន្យារពេលចំពោះសមាជិកភាពរបស់អង់គ្លេសក្នុងរយៈពេល ៣ ខែទៀតពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ខាងមុខ ប្រសិនបើរដ្ឋសភាមិនអនុម័តលើកិច្ចព្រមព្រៀង Brexit មួយ ឬយល់ព្រមចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងនាថ្ងៃទី ១៩ ខែតុលាខាងមុខ។

តាមការគ្រោងទុក ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II នឹងឡាយព្រះហស្តលើឯកសារនេះ ដើម្បីចេញផ្សាយជាច្បាប់នាថ្ងៃទី ៩ ខែកញ្ញាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ