រដ្ឋសភាអនុម័តទៅលើការជ្រើសតាំងសមាជិករដ្ឋាភិបាល
|
រដ្ឋសភាអនុម័តទៅលើការជ្រើសតាំងសមាជិករដ្ឋាភិបាល |
(VOV)_បន្តរបៀបវារះ សម័យប្រជុំរដ្ឋសភាវៀតណាម នីតិកាលទី១១ នាព្រឹកថ្ងៃទី៩ មេសា នៅទីក្រុងហាណូយ បណ្ដាសមាជិកសភាបានអនុម័តទៅលើសេចក្ដី
សម្រេចចិត្ត ស្ដីអំពីផែនការប្រើប្រាស់ដីធ្លី ដំណាក់កាល ២០១៦ -២០២០ អនុម័តទៅ
លើច្បាប់មួយចំនួន និងអនុម័តទៅលើសំណូមពររបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល
ស្ដីអំពីការជ្រើសតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកមួយចំនួនទៀត របស់
រដ្ឋាភិបាល។
ប្រធានគណៈកម្មាធិការរាប់សន្លឹកឆ្នោត លោក Huynh Van Ty បានប្រកាស
លទ្ធផលបោះឆ្នោត អនុម័តទៅលើការចាត់តាំង ឧបនាយករដ្ឋមន្ត្រីចំនួន៣រូប។
តាមនោះ រដ្ឋសភាបានអនុម័តអោយលោក Truong Hoa Binh លោក Vuong Dinh
Hue និងលោក Trinh Dinh Dung កាន់ដំណែងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ក៏
ដោយមានសម្លេងគាំទ្រជាច្រើន រដ្ឋសភាបានឯកភាពអនុម័តទៅលើសំណូមពរ
របស់នាយករដ្ឋមន្ត្រីអំពីការជ្រើសតាំង រដ្ឋមន្ត្រី និងបណ្ដាសមាជិកផ្សេងៗទៀត
របស់រដ្ឋាភិបាលដែរ៕