រដ្ឋសភាអនុម័តលើច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម)និងច្បាប់អង្គភាពអាជីវកម្ម

(VOVworld)-នៅសម័យប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាព្រឹកថ្ងៃទី២៦វិច្ឆិកា សមាជិក សមាជិការសភា បាន អនុម័តលើ
ពង្រាងច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម) និងច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធន
កម្ម)។

រដ្ឋសភាអនុម័តលើច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម)និងច្បាប់អង្គភាពអាជីវកម្ម - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)

        ច្បាប់វិនិយោគ(ធ្វើវិសោធនកម្ម)រួមមាន៧ជំពូក និងមាត្រាចំនួន៧៦។ ចំណុច
សំខាន់នៃពង្រាងច្បាប់នេះគឺ កាត់បន្ថយផ្នែកដែលហាមធ្វើអាជីវកម្មពី៥១ចុះត្រឹម៦។ នេះត្រូវបានចាត់ទុកជាចំណុចភ្លឺបំផុតក្នុងដំណើរការធ្វើវិសោ​ធនកម្មពង្រាងច្បាប់។

        ច្បាប់អង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម)រួមមាន១០ជំពូកនិងមាត្រាចំនួន
២១៣ ក្នុងនោះ ប្រការគួរឲ្យកត់សម្គាល់គឺ​​ ពេលដែលផ្តល់ វិញ្ញាបនប័ត្រចុះបញ្ជី អង្គភាពអាជីវកម្មមិនទទួលស្គាល់ផ្នែកមុខរបរដែលចុះបញ្ជីធ្វើអាជីវកម្មទាំងស្រុង
នោះទេ គឺទទួលស្គាល់តែមុខរបរធ្វើអាជីវកម្មលក្ខណៈ តែប៉ុណ្ណោះច្បាប់ទាំងពីរ
ពោលខាងលើនឹងមានសុពលភាពចាប់ពីថ្ងៃទី១កក្កដា២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ