រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោដៅជាតិ ដំណាក់កាល ២០១៦-២០២០
|
រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោលដៅជាតិ ដំណាក់កាល ២០១៦-២០២០ |
(VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១០ នាថ្ងៃទី១២ វិច្ឆិកា រដ្ឋសភាវៀត
ណាម បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោលដៅជាតិ
ដំណាក់កាល ២០១៦-២០២០។ វៀតណាមអនុវត្ត២កម្មវិធីគោលដៅជាតិ គឺ៖កម្ម
វិធីគោលដៅជាតិអំពីការកសាងជនបទថ្មី និងកម្មវិធីគោលដៅជាតិ អំពីការកាត់
បន្ថយភាពក្រីក្រចីរភាព។ កម្មវិធីកសាងជនបទថ្មី ដាក់គោលដៅកសាងជនបទថ្មី
មានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចសមស្រប ផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិកម្ម
ជាមួយឧស្សាហកម្ម សេវាកម្ម ផ្សាភ្ជាប់ការអភិវឌ្ឍន៍ជនបទជាមួយទីក្រុង។ សង្គម
ជនបទប្រកបដោយប្រជាធិបតេយ្យ សមភាព និរន្តរភាព ពោពេញទៅដោយអត្តស
ញ្ញាណជនជាតិ បរិស្ថានអេគូឡូស៊ីត្រូវបានការពារ សន្តិសុខ សណ្ដាប់ធ្នាប់រត្រូវ
បានរក្សារឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារះនិងស្មារតីត្រូវបាន
លើកកំពស់ច្រើន។ ដល់ឆ្នាំ ២០២០ ឃុំសម្រេចបានបទដ្ឋានជនបទថ្មីនឹងមានចំនួន៥០% គ្មានឃុំណាមួយសម្រេចបានតិចជាង៥បទដ្ឋាន។ ចំពោះកម្មវិធីគោល
ដៅជាតិ កាត់បន្ថយភាពក្រីក្រចីរភាព គោលដៅដែលបានដាក់ចេញ គឺកាត់បន្ថយ
ស្ថានភាពក្រីក្រឡើងវិញ រួមចំណែកបង្កើនកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាព
សង្គម…លៗ៕