រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់រៀបចំផែនការមេ

(VOVWORLD) -បន្តកិច្ចប្រជុំលើកទី៤ រដ្ឋ សភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃ ទី២៤វិច្ឆិកា អង្គប្រជុំបានបោះឆ្នោតអនុម័ត លើសេចក្តីព្រាងច្បាប់រៀបចំផែនការមេ។

ច្បាប់រៀបចំផែនការមេរួមមាន៦ជំពូក និងមានមាត្រាចំនួន៧២ ដោយកំណត់ ការបង្កើត ត្រួតពិនិត្យ សម្រេចចិត្តនិងអនុម័ត ប្រកាស ឃ្លាំមើល រួមទាំងសិទ្ធិ កាតព្វ កិច្ចនិងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គការ បុគ្គលក្នុងសកម្មភាពរៀបចំផែនការ មេ។

        មុននឹងអនុម័តច្បាប់នេះ អង្គប្រជុំនឹងផ្ទៀងស្តាប់ប្រធានគណៈកម្មាធិ ការ សេដ្ឋកិច្ចរបស់រដ្ឋសភា លោក Vu Hong Thanh បង្ហាញនូវរបាយការ ណ៍បកស្រាយ ទទួលយកនិងកែប្រែសេចក្តីព្រាងច្បាប់រៀបចំផែនការមេរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាផងដែរ។

        ក៏នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ ស្តីពីពង្រាងច្បាប់ ការពារប្រទេស (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ