រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

(VOVworld)-នាព្រឹកថ្ងៃទី២០វិច្ឆិកា ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភា លោក
Uong Chu Luu រដ្ឋសភាបានអនុម័តជាឯកឆ័ន្ទសេចក្តីព្រាងច្បាប់ស្តីពី សកម្មភាព
ឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន។ ច្បាប់នេះបានកំណត់ អំពីសកម្ម
ភាពឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ បណ្តាគណៈកម្មាធិការរបស់រដ្ឋសភា គណៈប្រតិភូសមាជិក សភា ក្រុមប្រឹក្សាប្រជាជន អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន ការទទួលខុសត្រូវ​ របស់ស្ថាប័ន អង្គការនានាដែលត្រូវ
ការឃ្លាំមើល និងបណ្តាស្ថាប័ន អង្គការ និង​បុគ្គលដទៃដែលទាក់ទិនដល់សកម្មភាព
ឃ្លាំមើលនេះ។

រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំ

        ក៏នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាគ្សាអំពីការបូកសរុបនូវការអនុវត្ត ពិសោធន៍បទបញ្ញត្តិប្រតិបត្តិច្បាប់តាមសេចក្តីសម្រេចលេខ៣៦របស់រដ្ឋសភា ​និងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីបទបញ្ញត្តិប្រតិបត្តិច្បាប់ និងការ អនុម័តលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតអង្គការពាណិជ្ជកម្ម
ពិភពលោក (WTO)។   
            ស្តីពីភាពចំបាច់នៃការផ្សព្វផ្សាយច្បាប់ជំនឿសាសនា ព្រះតេជគុណ
Thich Quang Quyet សមាជិសភាខេត្ត Quang Ninh បានចាត់ទុកថា៖

        “សកម្មភាពជំនឿសាសនាមានកាត្តាបទេសជាចំណុចថ្មីទាំងស្រុងក្នុងច្បាប់ ជំនឿសាសនានៅវៀតណាម។ ខ្ញុំស្នើរថាត្រូវបើកទូលាយថែមទៀត ដោយសារ ទំនាក់ទំនងអន្តរជាតិនៃបណ្តាអង្គការ បុគ្គលកាន់តែជះឥទ្ធិពលយ៉ាងច្រើនលើ
ពិភពលោក។​តាមនោះ  សកម្មភាពជំនឿសាសនានេះ ជាកាណាល់សន្ទនា ស្តីពីគោលនយោបាយច្បាបរបស់រដ្ឋអំពីសិទ្ធិមនុស្ស សិទ្ធិសេរីភាពខាងជំនឿ​
សាសនាផង និងជាកាណាល់ផ្សាយព័ត៌មានជួបប្រាស្រ័យជំនឿសាសនា ការ
ទូតប្រជាជនទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ