រដ្ឋសភាអាមេរិកបើកសម័យសួរដេញដោលសំដៅបំភ្លឺយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី

រដ្ឋសភាអាមេរិកបើកសម័យសួរដេញដោលសំដៅបំភ្លឺយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី - ảnh 1
ប្រធានគណៈកម្មាធិការចារកម្មសភាជាន់ទាប
 អាមេរិក លោក Devin Nunes (VNA)


(VOVworld) – នាថ្ងៃទី ៧ មិនា ប្រធានគណៈកម្មាធិការចារកម្មសភាជាន់ទាប
 អាមេរិក លោក Devin Nunes បានប្រកាសថា៖ រដ្ឋសភាអាមេរិកនឹងបើកសម័យ
សួរដេញដោលដំបូងដើម្បីបំភ្លឺទំនាក់ទំនងរវាងក្រុមស្វែងរកសម្លេងគាំទ្រនៃ
ប្រធានាធិបតី លោក Donald Trump និងរដ្ឋាភិបាលរុស្ស៊ីក្នុងការបោះឆ្នោត
ប្រធានាធិប តីអាមេរិកឆ្នាំ ២០១៦ នាថ្ងៃទី ២០ មិនា ខាងមុខ។ សម័យសួរ
ដេញដោលនេះនឹង ពិនិត្យមើលរាល់បញ្ហារួមមានការចោទប្រកាន់រវាងមជ្ឈដ្ឋាន
មន្ត្រីរុស្ស៊ីជាមួយសមា ជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីអាមេរិក
 លោក Donald Trump ព័ត៌មានដែលត្រូវបានលេចធ្លាយនិងការចោទប្រកាន់
អ្នកប្រមុខសេតវិមានស្តីពី ការដែលអតីតប្រធានាធិបតីអាមេរិក លោក
 Barack Obama បានលួចស្តាប់ការ ចរចារតាមទូរស័ព្ទនៅអាគារ Trump ផង
ដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៧ មិនា សេតវិមានបាន
បដិសេធព័ត៌មានស្តីអំពីការដែលប្រធានាធិបតី អាមេរិក លោក Donald
Trump  បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅអាមេរិក
លោក Sergei Kislyak នៅវ៉ាស៊ីនតោន ក្នុងរយៈពេលប្រព្រឹត្តទៅ យុទ្ធនាការ
ស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦
 កន្លងមក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ