រដ្ឋសភាអាមេរិកបានបដិសេធការផ្តល់ជំនួយថវិកាសម្រាប់ផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - រដ្ឋសភាអាមេរិកកាលពីថ្ងៃទី ១៦ ខែធ្នូ បានបដិសេដសំណើរបស់រដ្ឋអំណាចរបស់ប្រធានាធីបតីអាមេរិក លោក Donald Trump ស្តីពីការបែងចែកថវិកា ១៧៥ លានដុល្លារអាមេរិកដល់មូលនិធិពិសេសមួយ ដែលត្រូវបានប្រើប្រាស់ដើម្បីជម្រុញការអនុវត្តផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់សេតវិមាន។
រដ្ឋសភាអាមេរិកបានបដិសេធការផ្តល់ជំនួយថវិកាសម្រាប់ផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា - ảnh 1 ប្រធានាធីបតីអាមេរិក លោក Donald Trump (រូបថត៖ AFP/TTXVN)

សំណើបែងចែកថវិកានេះ ត្រូវបានស្ថិតក្នុងសេចក្តីព្រាងនៃថវិការរបស់     រដ្ឋាភិ បាលអាមេរិកសម្រាប់ឆ្នាំ ២០២០។ ថ្នាក់ដឹកនាំនៅក្នុងរដ្ឋសភាអាមេរិកមកពីគណ បក្សទាំងពីរ បានឯកភាពលើថវិកាដែលរដ្ឋាភិបាលស្នើឡើង ប៉ុន្តែបានបដិសេធសំណើស្តីពីការបែងចែកថវិកាដោយមានទឹកប្រាក់ចំនួន ១៧៥ លានដុល្លារអាមេរិកដោយផ្ទាល់តែម្តង។

សេចក្តីសំរេចរបស់សភាអាមេរិកគឺជាសញ្ញាថ្មីៗបំផុត ដែលបង្ហាញពីផែនការសន្តិភាពរបស់សេតវិមាននឹងមិនត្រូវបានប្រកាសនាពេលឆាប់ៗនេះទេ ដោយសារតែស្ថានភាពជាប់គាំងនយោបាយនៅអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ