រដ្ឋសភាអាមេរិកប្រគល់សិទ្ធិជំរុញពាណិជ្ជកម្មសំរាប់ប្រធានាធិបតី

រដ្ឋសភាអាមេរិកប្រគល់សិទ្ធិជំរុញពាណិជ្ជកម្មសំរាប់ប្រធានាធិបតី - ảnh 1
រដ្ឋសភាអាមេរិកប្រគល់សិទ្ធិជំរុញពាណិជ្ជកម្មសំរាប់ប្រធានាធិបតី (Image: VNA)


(VOVworld) – នាថ្ងៃទី ២៤ មិថុនា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់ ស្តីពីសិទ្ធិជំរុញពាណិជ្ជកម្ម  (TPA) ឬហៅថាសិទ្ធិចរចារលឿន។ តាមលទ្ធផល
នៃការបោះឆ្នោត ដោយមានសម្លេងគាំទ្រចំនួន ៦០ និងសម្លេងប្រឆាំង ចំនួន
៣៨ ព្រឹទ្ធិសភាអាមេរិកបានអនុម័តលើគំរោងច្បាប់ពោលខាងលើសំដៅ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយទ្វីបអាស៊ីនេះ។ នាថ្ងៃទី​ ២៤ មិថុនា បណ្ដាព្រឹទ្ធសមាជិសភាគណៈបក្សសាធារណៈទទួលបានការគាំទ្ររបស់ព្រឹទ្ធស
មាជិកសភាគណៈបក្សប្រជាធិបតេយ្យចំនួន ១៥ រូប។ នាថ្ងៃដ៏ដែល ព្រឹទ្ធសភា អាមេរិកក៏បានអនុម័តលើការកែសម្រួលពាណិជ្ជកម្ម (TAA) សំដៅពន្យាពេល កម្មវិធីផ្តល់ជំនួយនិងបណ្តុះបណ្ដាលអ្នកបាត់អាជីពដោយ TPP ដែលត្រូវបាន​ភ្ជាប់ជាមួយកញ្ចប់ច្បាប់ស្តីពី TPA។ TAA ត្រូវទទួលបានការអនុម័តរបស់សភា ជាន់ទាបក្នុងការបោះឆ្នោតដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ២៥ មិថុនា។ ដំណើរការនេះអាចមិនជួបការលំបាកណាមួយដោយសារសមាជិកសភាជួរ
មុខ របស់គណៈបក្សប្រជាធិបតតេយ្យ លោក Sander Levin បានប្រកាសថា៖ គណៈបក្សនេះនឹងគាំទ្រគំរោងច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ