រដ្ឋសភាអាមេរិកពិចារណាពង្រាងច្បាប់ស្តីពីការចរចារលឿន


រដ្ឋសភាអាមេរិកពិចារណាពង្រាងច្បាប់ស្តីពីការចរចារលឿន - ảnh 1
រដ្ឋសភាអាមេរិកពិចារណាពង្រាងច្បាប់ស្តីពីការចរចារលឿន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មេសា បណ្ដាអ្នកនិតិបញ្ញត្តិអាមេរិកបានដាក់ជូនរដ្ឋសភា នៃប្រទេសនេះនូវពង្រាងច្បាប់មួយស្តីពីសិទ្ធិដំណើការចរចារលឿនដើម្បីជួយរដ្ឋ
អំណាច របស់ប្រធានាធិបតី Barack Obama ជំរុញខ្លាំងដំណើការចរចារស្តីពីកិច្ចព្រម
ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងបណ្ដាកិច្ចព្រមព្រៀងផ្សេងៗទៀត។ សមាជិក
សភាគណៈបក្សសាធារណៈរដ្ឋអាមេរិកនិងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ
ព្រឹទ្ធសភាអាមេរិក លោក Orrin Hatch បានឲ្យដឹងថា៖ ពង្រាងច្បាប់នេះមិនត្រឹមតែ
ជាសញ្ញាសកម្មសំរាប់ដំណើទស្សនកិច្ចនៅអាមេរិកនាចុងខែមេសារបស់នាយក
រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ប៉ុណ្ណោះទេ ថែមទាំង បើកច្រកទ្វាសំរាប់ការបញ្ចប់
យ៉ាងឆាប់ដំណើការចរចារ​ស្តីពី TPP រវាងអាមេរិកនិងដៃគូនៅទ្វីបអាស៊ីចំនួន ១១
ទៀតផង។ តាមលោក  Hatch បានឲ្យដឹងថែមទៀតថា៖ ពង្រាងច្បាប់ស្តីពី “សិទ្ធិ
ជំរុញពាណិជ្ជកម្ម” (TPA) ឬហៅថា៖ “សិទ្ធិដំណើការចរចារលឿន” នឹងជួយ
ជំរុញបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមរយៈនោះជំរុញខឿនសេដ្ឋកិច្ច
អភិវឌ្ឍន៍បង្កើតការងារជាច្រើននិងលើកកំពស់ប្រាក់បៀរ វត្សន៍សំរាប់ប្រជាជន
អាមេរិក។ តាមគំរោង នាសប្តាហ៍ខាងមុខ គណៈកម្មាធិការហិរញ្ញ​វត្ថុព្រឹទ្ធសភា
អាមេរិកនឹងបោះឆ្នោតអនុម័តលើ TPA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ