រដ្ឋសភាអ៊ុយក្រែនទម្លាក់ងារប្រធានាធិបតី Viktor Yanukovych

រដ្ឋសភាអ៊ុយក្រែនទម្លាក់ងារប្រធានាធិបតី Viktor Yanukovych - ảnh 1
លោកប្រធានាធិបតី Viktor Yanukovych (រួបថតៈ AP)


(VOVworld)-នាថ្ងៃទី២២កុម្ភៈ រដ្ឋសភាអុយក្រែនបានអនុម័តលើសេចក្តីសម្រេច​ចិត្ត
ស្តីអំពីការលាលែងពីដំណែងរបស់លោកប្រធានាធិបតី Viktor Yanukovych ហើយ
ចាត់ទុកថា លោក​Yanukovych គ្មានលទ្ធភាពគ្រប់គ្រាន់តាម កំណត់របស់រដ្ឋធម្មនុញ្ញ
ដើម្បីធានារ៉ាប់រងមុខងារបស់ខ្លួនទៀតឡើយ។ រដ្ឋសភាអ៊ុយក្រែន គ្រោងនឹងដំណើរ
ការបោះឆ្នោតមុនកាលកំណត់នាថ្ងៃទី២៥ឧសភាខាងមុខ។ ក្នុងពេលនោះ ប្រធានាធិ
បតី Yanukovych បានប្រកាសថា បដិសេធសេចក្តីសម្រេចទាំង អស់របស់រដ្ឋសភា
ព្រមទាំងអះអាងថា កាយវិការរបស់រដ្ឋសភាក៏ដូចជារបស់មេ ដឹកនាំភាគីប្រឆាំងគឺ
ខុសច្បាប់។

        មានប្រតិកម្មចំពោះស្ថានភាពនៅអ៊ុយក្រែន មន្រ្តី EU ១រូបទទួលបន្ទុក គោលន
យោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Catherine Ashton បានសម្តែងក្តីសង្ឈឹម
ថា ភាគីទាំងអស់នៅអ៊ុយក្រែនមានភារកិច្ចក្នុងការ ការពារឯករាជ អធិបតេយ្យភាព និងបូរណភាពដែនដីអ៊ុយក្រែន។ EU អំពាវនាវ ឲ្យភាគីនានាចូលរួមការសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ