រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើបណ្ដាកញ្ចប់ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី


រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើបណ្ដាកញ្ចប់ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើបណ្ដាកញ្ចប់ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី (Image: VNA)

(VOVworld) - នាថ្ងៃទី ១៤ សីហា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើបណ្ដាកញ្ចប់ដាក់ ទណ្ឌកម្មចំពោះរុស្ស៊ីដោយមានការផ្លាស់ប្តូរអំពីបញ្ហារារាំងផ្សព្វផ្សាយព័ត៌មាន។ តាម
នោះ ក្រុមប្រឹក្សាសន្តិសុខនិងការពារប្រទេសអ៊ុយក្រែនមានសិទ្ធិហ៊ុំព័ទ្ធទ្រពសម្បិត្ត រាំងស្កាត់ការផ្លាស់ប្តូរពាណិជ្ជកម្មបញ្ឈប់ទាំងស្រុងឬមួយផ្នែកការដឹកជញ្ជូនប្រភពធន
ធានធម្មជាតិឆ្លងដែនតាមបណ្ដាជើងហោះហើរជាដើម។ ក្រៅពីនោះ អ៊ុយក្រែនបាន
ចេញការកំណត់បណ្ដាវិធានការហាមឃាត់ការចេញចូលរបស់នាវាយន្តហោះរបស់
រុស្ស៊ីក្នុងតំបន់ដែនសមុទ្រនិងដែនអាកាសនៃប្រទេសនេះ ព្រមទាំង បញ្ឈប់រាល់កិច្ច
ព្រម ព្រៀងសេដ្ឋកិច្ច សន្តិសុខនិងការពារប្រទេស ផងដែរ។ ក្នុងក្របខ័ណ្ឌបណ្ដាបទ
ដាក់ ទណ្ឌកម្មចំពោះរុស្ស៊ីនៅមានការបញ្ឃប់ផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើ វិស័យវិទ្យាសាស្ត្រ ការផ្តល់ទិដ្ឋការ និងលុបចោលរាល់ដំណើរទស្សនកិច្ចជាផ្លូវការ
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ