រដ្ឋសភាអ៊ុយក្រែនអនុម័តលើច្បាប់លើកលែងទោសសំរាប់បាតុករ

រដ្ឋសភាអ៊ុយក្រែនអនុម័តលើច្បាប់លើកលែងទោសសំរាប់បាតុករ - ảnh 1
រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើច្បាប់លើកលែងទោសសំរាប់បាតុករទាំងឡាយ (Image: Vietnam+)

(VOVworld) – បន្តការខំប្រឹប្រែងបន្ធូស្រាលភាពតានតឹងក្នុងប្រទេស នាថ្ងៃទី ២៩ មករា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើច្បាប់លើកលែងទោសសំរាប់បាតុករទាំង ឡាយ
ព្រមទាំង ស្នើឲ្យបាតុករដែលគាំទ្រភាគីប្រឆាំងត្រូវចាកចេញពីបណ្ដាស្ថាប័ននៃរដ្ឋាភិបាល
ដែលគេកំពុងទន្ទ្រានកាន់កាប់ក្នុងអំឡុង ១៥ ថ្ងៃកន្លងមក។ ពង្រាងច្បាប់ពោលខាង
លើទទួលបានការគាំទ្ររបស់បណ្ដាគណៈបក្សក្នុងតំបន់ កាន់អំណាច។ ប៉ុន្តែ សមាជិក
សភានៃភាគីប្រឆាំងមិនបោះឆ្នោតសំរាប់ច្បាប់នេះ ពីព្រោះ គេមិនពេញចិត្តចំពោះមាត្រា
ដែលកំណត់ថា៖ បាតុករត្រូវចាកចេញពី ស្ថាប័នរដ្ឋាភិបាលដែលកំពុងទន្ទ្រានកាន់កាប់។
 មុននោះ នាថ្ងៃទី ២៨ មករា រដ្ឋសភាអ៊ុយក្រែនបានលូបចោលច្បាប់ប្រឆាំងការធ្វើបាតុកម្ម
និងនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Mykola Azarov បានជូនពាក្យលាលែងពីដំណែង ក្នុងកាយវិការាថយចំពោះកាទាមទារបស់ភាគីប្រឆាំងសំដៅដោះស្រាយវិបតិ្ត នយោបាយនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ