រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី


រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ៨ កញ្ញា (តាមម៉ោងតំបន់) រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើ សមាសភាពគណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រី Haider Abadi។ ប៉ុន្តែ រដ្ឋមន្ត្រី ក្រសួងការពារប្រទេសនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទាន់ជ្រើសតាំងទេដោយសារ ការខ្វែងគំនិតខាងនយោបាយ។ ក្នុងចំណោមរដ្ឋមន្ត្រីថ្មី អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់
ជនជាតិឥស្លាម Shi’ite លោក Ibrahim al-Jaafari ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រី
ក្រសួងការបរទេសនិងជនឥស្លាម Shi’ite  ម្នាក់ទៀត លោក Adel Abdul-Mahdi ត្រូវ បានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងប្រេងឧស្ម័ន្ធ។ នាយរដ្ឋមន្ត្រីកាន់អំណាច លោក
Abadi បានប្រកាសថា៖ ត្រូវដំណើរការចរចារជាមួយបណ្ដាប្លុកនយោបាយអំពីការ ជ្រើសរើសរដ្ឋមន្ត្រីការពារប្រទេសនិងរដ្ឋមន្ត្រីមហាផ្ទៃ ហើយសន្យានឹងដោះស្រាយ បញ្ហានេះក្នុងរយៈពេល ១ សប្តាហ៍ខាងមុខ។ ក្រៅពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រដ្ឋសភាអ៊ីរ៉ាក់ក៏បានអនុម័តលីរបៀបវារៈរបស់រដ្ឋាភិបាលក្នុងរយៈពេល ៤ ឆ្នាំខាង
មុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ