រដ្ឋសភាអ៊ីរ៉ង់អនុម័តលើគំរោងច្បាប់ការពារបណ្ដាសិទ្ធិនុយក្លេអ៊ែរ


រដ្ឋសភាអ៊ីរ៉ង់អនុម័តលើគំរោងច្បាប់ការពារបណ្ដាសិទ្ធិនុយក្លេអ៊ែរ - ảnh 1
រដ្ឋសភាអ៊ីរ៉ង់អនុម័តលើគំរោងច្បាប់ការពារបណ្ដាសិទ្ធិនុយក្លេអ៊ែរ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិថុនា រដ្ឋសភាអ៊ីរ៉ង់ Tehran បានអនុម័តលើគំរោង ច្បាប់ដែលកំណត់រដ្ឋាភិបាលត្រូវមានភារកិច្ចការពារសិទ្ធិនិងសមិទ្ធិនុយក្លេអ៊ែរ
នៃប្រទេសនេះ ដោយមិនអើពើដល់ការចរចារកំពុងប្រព្រឹត្តទៅរវាងអ៊ីរ៉ង់ជាមួយ បណ្ដាមហាអំណាចលើពិភពលោកសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងអំពីកម្មវិធីនុយ ក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយរបស់ Tehran នោះឡើយ។ គំរោងច្បាប់ពោលខាង
លើក៏កំណត់ថា៖ សមាជិកសមាជិការសភាត្រូវអនុម័តលើកិច្ចព្រមព្រៀងទាំង
អស់ដែលទទួលបានជាមួយលោកខាងកិចព្រមទាំងអនុញ្ញត្តិឲ្យធ្វើការត្រួត
ពិនិត្យរោង​ចក្រនុយក្លេអ៊ែរក្រៅពីតំបន់យោធាឬមូលដ្ឋាននុយក្លេអ៊ែរដែលរ
សើប។ ប៉ុន្តែ ការអនុម័តលើគំរោងច្បាប់ពោលខាងលើប្រឈមមុខនឹងការ
ប្រឆាំងរបស់រដ្ឋាភិបាលនៃប្រធានាធិបតី  Hassan Rouhani ឡើងវិញ។ អ្នក
នាំពាក្យរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Bagher Nobakht បាន
ចាត់ទុកថា៖ គំរោងច្បាប់នេះគឺមិនសមស្របនឹងរដ្ឋធម្មនុញ្ញដោយសារ
ប្រការនេះដើរផ្ទុយទៅនឹងគោលនយោបាយសន្តិសុខ និងការពារ
ប្រទេសរបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ