រដ្ឋសភាអាល្លឺម៉ង់ដំណើការសម័យពិភាក្សាពិសេសស្តីអំពីការលួចស្តាប់នៃ NSA

រដ្ឋសភាអាល្លឺម៉ង់ដំណើការសម័យពិភាក្សាពិសេសស្តីអំពីការលួចស្តាប់នៃ NSA - ảnh 1
រដ្ឋសភាអាល្លឺម៉ង់ដំណើការសម័យពិភាក្សាពិសេសស្តីអំពីការលួច ស្តាប់នៃស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) ចំពោះប្រទេសនេះ នាថ្ងៃទី ១៩ វិច្ឆិកា។
(Image: Vietnam+)

(VOVworld) – រដ្ឋសភាអាល្លឺម៉ង់ដំណើការសម័យពិភាក្សាពិសេសស្តីអំពីការលួច ស្តាប់នៃស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) ចំពោះប្រទេសនេះ នាថ្ងៃទី ១៩ វិច្ឆិកា។ ថ្លែងមតិនៅទីនេះ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel  បានឲ្យ ដឹងថា៖ ទំនាក់ទំនងអន្តរប៉ាស៊ីហ្វិក ក៏ដូចជា ការចរចារនាបច្ចុប្បន្នអំពីការព្រម ព្រៀង
ពាណិជ្ជកម្មសេរីមួយរវាងអាមេរិកនិងសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង ការសាកល្បងចំពោះបណ្ដាការចោទប្រកាន់នាពេលថ្មីៗនេះ ដែលទាក់ទិនដល់ សកម្មភាពចារកម្មនិងប្រមូលផ្តុំព័ត៌មានខុសច្បាប់របស់ NSA នៅអាល្លឺម៉ង់។
អធិកាបតី Merkel បានអះអាងថា៖ អាមេរិកត្រូវស្តារទំនុកទុកចិត្តឡើងវិញដើម្បី ទំនាក់ទំនងទ្វេភាគីនាពេលអនាគតបន្ទាប់ពីរាល់ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរពោល
ខាងលើ។ លោកស្រីក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក
នៅតែជាការធានាសំរាប់ខឿនសេរីភាពនិងសន្តិសុខរបស់អាល្លឺម៉ង់។ ក្នុងសម័យ
ពិភាក្សាប្រធានក្រុមសមាជិកនៃគណៈបក្សឆ្វេងនិយមក្នុងរដ្ឋសភា លោក Gregor
Gysi បានរិះគន់លោកស្រី Merkel ក៏ដូចជា រដ្ឋាភិបាលអាល្លឺម៉ង់បានប្រតិកម្មដោយ
កំសាកចំពោះសកម្មភាពរបស់អាមេរិក។ថ្នាក់ដឹកនាំនៃអង្គការសមាជិកសភា SPD
នៅរដ្ឋសភា លោក Thomas Opperman ក៏បានស្នើឲ្យអាមេរិកធ្វើឲ្យច្បាស់លាស់ការ
ចោទប្រកាន់ពោលខាងលើ។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់
លោក Hans-Peter Friedrich បានឡើងសម្លេងរិះគន់ភាពស្ងៀមស្ងាត់ពីភាគីអាមេរិក
បន្ទាប់ពីរឿងហេតុនេះត្រូវបានរកឃើញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ