រដ្ឋសភាអាល់ហ្សេរីបង្កើតក្រុមសមាជិកសភាមិត្តភាពអាល់ហ្សេរី-វៀតណាម

(VOVWORLD) - ការបង្កើតក្រុមសមាជិកសភាមិត្តភាពនឹងរួមចំណែក "អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ និងសហការពិគ្រោះយោបល់តាមវេទិកាអន្តរជាតិនានា"។
រដ្ឋសភាអាល់ហ្សេរីបង្កើតក្រុមសមាជិកសភាមិត្តភាពអាល់ហ្សេរី-វៀតណាម - ảnh 1រដ្ឋសភាអាល់ហ្សេរីបង្កើតក្រុមសមាជិកសភាមិត្តភាពអាល់ហ្សេរី-វៀតណាម (រូបថត៖ VNA)

ក្រុមសមាជិកសភាមិត្តភាពអាល់ហ្សេរី-វៀតណាម ត្រូវបានបានបង្កើតជាផ្លូវការនារសៀលថ្ងៃទី ៩ តុលា នៅវិមានរដ្ឋសភាអាល់ហ្សេរី។ អញ្ជើញថ្លែងក្នុងឱកាសនេះ អនុប្រធានទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេសនៃរដ្ឋសភាអាល់ហ្សេរី លោក Monder Bouden បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាលទ្ធផលនៃការបន្តមរតក និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា អាល់ហ្សេរី មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងនយោបាយទ្វេភាគីឡើងដល់កម្រិតថ្មីមួយ ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យ។ លោក Bouden ក៏បានសម្តែងក្តីសង្ឃឹមថា ការបង្កើតក្រុមសមាជិកសភាមិត្តភាពនឹងរួមចំណែក "អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ និងសហការពិគ្រោះយោបល់តាមវេទិកាអន្តរជាតិនានា"។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Tran Quoc Khanh បានអះអាងថា វៀតណាមផ្តល់អាទិភាពដល់ការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី រួមទាំងអាល់ហ្សេរីផងដែរ។ យោងតាមលោកឯកអគ្គរដ្ឋទូត Tran Quoc Khanh បានឲ្យដឹងថា ការបង្កើតក្រុមមិត្តភាពសភាបានគូសសញ្ញាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាល់ហ្សេរី។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ