រដ្ឋសភាអ៊ីស្រាអែលអនុម័តលើកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងជាមួយបារ៉ែន
(VOVWORLD) - កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាអ៊ីស្រាអែលដោយមានសម្លេងគាំទ្រចំនួន ៦២ សំឡេង និងសម្រេងប្រឆាំងចំនួន ១៤ សំឡេង។
រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក Abdullatif bin Rashid Al-Zayani (ខាងស្តាំ) និងមទីប្រឹក្សាសន្តិសុខជាតិ អ៊ីស្រាអែល លោក Meir Ben Shabbat ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបារ៉ែននិងអ៊ីស្រាអែល (រូបថត៖ AFP / VNA) |
នាថ្ងៃទី ១០ ខែវិច្ឆិកា រដ្ឋសភាអ៊ីស្រាអែល ( Knesset) បានបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសនេះជាមួយបារ៉ែន។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាអ៊ីស្រាអែលដោយមានសម្លេងគាំទ្រចំនួន ៦២ សំឡេង និងសម្រេងប្រឆាំងចំនួន ១៤ សំឡេង។ តាមការរំពឹងទុក កិច្ចព្រមព្រៀងខាងលើនឹងត្រូវបានគណរដ្ឋមន្ត្រីអនុម័តជាលើកចុងក្រោយ នាររយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ៕