រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ

រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ - ảnh 1
រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបបានមានជំហានជាច្រើនដោយការប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ
និងស្តារសណ្ដាប់ធ្នាប់ឡើងវិញ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបបានមានជំហាន
ជាច្រើនដោយការប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារនិងស្តារសណ្ដាប់ធ្នាប់ឡើងវិញសំដៅ
បង្កលក្ខណៈងាយស្រួលសំរាប់ការផ្ទេប្តូរសិទ្ធិអំណាចប្រកបដោយជោគជ័យនៅ
ប្រទេសនេះ។ បទបញ្ជានេះត្រូវបាននាំចេញបន្ទាប់ពី​ ១ ថ្ងៃ ដែល អ្នកគាំទ្រអតីត
ប្រធានាធិបតី Mohamed Morsi ចំនួន ៦០ នាក់ត្រូវស្លាប់ ក្នុងការប៉ះទង្គិចបង្ហូរឈាម
មួយជាមួយកំលាំងប៉ូលីស នៅទីក្រុង Nars ភាគខាងជើង ទីក្រុង កែ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mohamed Ibrahim បានប្រកាសថា៖ “បណ្ដា
កំលាំសន្តិសុខមិនអនុញ្ញាត្តឲ្យអនុភាពណាមួយ ក្រោមឧបាយកលណាមួយ ដែល
បំផ្លិចបំផ្លាញសន្តិសុខនៃមាតុប្រទេស។ បណ្ដាកំលាំងសន្តិសុខនឹងឆ្លើយតបតវិញ
ដោយប្តូរផ្តាច់ដើម្បីការពារស្ថិរភាពប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ