រដ្ឋអំណាចថៃមិនអនុញ្ញាតឲ្យភាគីអាវក្រហមបង្កើតមជ្ឈមណ្ឌលឃ្លាំមើល

រដ្ឋអំណាចថៃមិនអនុញ្ញាតឲ្យភាគីអាវក្រហមបង្កើតមជ្ឈមណ្ឌលឃ្លាំមើល - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Prawit Wongsuwon
(រូបថត៖uglytruththailand.wordpress.com)

(VOVworld) - នាថ្ងៃទី១៣ មិថុនា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការពារជាតិថៃ
លោក Prawit Wongsuwon ប្រកាសថា មិនយល់ព្រមជាមួយការដែលរណសិរ្សឯក
ភាពដើម្បីប្រជាធិបតេយ្យប្រឆាំងរបបផ្ដាច់ការ (UDD) ឬហៅថាភាគីអាវក្រហម
បង្កើតមជ្ឈមណ្ឌលឃ្លាំមើលការស្ទាបស្ទង់មតិអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី។លោក
 Prawit ចាត់ទុកថា រដ្ឋាភិបាលមានស្ថាប័នដូចជាគណៈកម្មាធិការជាតិប្រឆាំងអំពើ
ពុករលួយ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីអនុវត្តន៍ភារកិច្ចឃ្លាំមើល
នេះ ហើយរដ្ឋាភិបាលនិងដោះស្រាយតាមច្បាប់ប្រសិនបើ UDD នៅមានចេតនា
អនុវត្តន៍ផែនការនេះ។ស្ដីអំពីសេចក្ដីប្រកាសនាពេលថ្មីៗនេះរបស់ UDD ថា ភាគី
នេះនឹងផ្ញើរលិខិតអញ្ជើញតំណាងអ.ស.បនិងស្ថានទូតនៃប្រទេសទាំងអស់មកកាន់
មជ្ឈមណ្ឌលឃ្លាំមើលនោះ លោក Prawit បានសង្កត់ធ្ងន់ថា ការស្ទាបស្ទង់មតិជា
បញ្ហាផ្ទៃក្នុងរបស់ថៃ ហើយមិនត្រូវការនូវការធ្វើអន្តរាគមន៍របស់ អន្តរជាតិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ