រដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីលោក D. Trump អះអាងថា អាមេរិកនឹងដកចេញពី TPP

រដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីលោក D. Trump អះអាងថា អាមេរិកនឹងដកចេញពី TPP - ảnh 1
រដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីលោក D. Trump អះអាងថា អាមេរិកនឹងដកចេញពី TPP
​(រូបថត៖Internet)

(VOVworld) - នាថ្ងៃទី២០ មករា បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានទទួលតំណែង
របស់ប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump នោះ រដ្ឋាភិបាលថ្មីប្រទេស
នេះប្រកាសថា វ៉ាស៊ីនតោននឹងដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP)។សេចក្ដីប្រកាសពីសេតវិមានលើកច្បាស់ ថា៖ “ដោយមាន
កិច្ចព្រមព្រៀងដ៏សមភាពនិងពិតប្រាកដ ពាណិជ្ជកម្មអន្តរជាតិអាចត្រូវ បានប្រើ
ប្រាស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នាំការងារធ្វើរាប់លានវិលត្រឡប់មកអាមេរិក
វិញ ហើយធ្វើឲ្យរស់ឡើងវិញនូវសហគមន៍នានាដែលកំពុងរងគ្រោះរបស់អាមេរិក។
យុទ្ធសាស្ត្រនេះចាប់ផ្ដើមដោយការដកចេញពីកិច្ចព្រមព្រៀង TPP ហើយធានាថា
កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីទាំងអស់នឹងនាំមកនូវផល ប្រយោជន៍សំរាប់ពលករ
អាមេរិក”។នេះជាសេចក្ដីសំរេចដែលបណ្ដាលឲ្យដៃគូ មិនតិចតួចរបស់អាមេរិក
ខកចិត្ត ប៉ុន្តែមិនធ្វើឲ្យគេភ្ញាក់ផ្អើលទេ ដោយសារក្នុង យុទ្ធនាការបោះឆ្នោតរបស់
ខ្លួន លោក Donald Trump បានសន្យានឹងដកអាមេរិក ចេញពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីជំនាន់ថ្មីនេះក្នុងថ្ងៃដំបូងបំពេញបេសកកម្មនៅសេតវិមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ