រដ្ឋអំណាចយោធាថៃចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោត

រដ្ឋអំណាចយោធាថៃចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោត - ảnh 1
រដ្ឋអំណាចយោធាថៃចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោត (AFP)

        Vovworld-រដ្ឋអំណាចយោធាថៃ នាថ្ងៃទី៣០មិថុនាបានឲ្យដឹងថា ចាប់ផ្ដើម​កែទម្រង់ប្រព័ន្ធបោះឆ្នោតបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋអំណាចនេះឧត្តមសេនីយ៍
Prayuth Chan ocha បានប្រកាសថា​ការបោះឆ្នោតសកលអាចប្រព្រឹត្ត​ទៅនា​ខែ​
តុលាឆ្នាំ២០១៥។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Surasak
Kanchanarat លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកបញ្ហាការពារជាតិឲ្យដឹងថា រដ្ឋ​អំណាចយោធានិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងបានពិភាគ្សា
អំពីការរារាំងចំពោះការបោះឆ្នោតនិងអំពើពុករលួយនាថ្ងៃទី៣០មិថុនា។

        មុននោះថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃលោក Prayuth Chan Ocha បាន​ឲ្យ
ដឹងថា រដ្ឋអំណាចយោធាគ្រោងនឹងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននា​ខែ​កក្កដានិងរដ្ឋធម្មនុញ្ញផ្លូវការនាខែកក្កដាឆ្នាំ២០១៥។ បន្ទាប់ពីរដ្ឋធម្មនុញ្ញ​បណ្ដោះ
​អាសន្នចូលជាធរមាន រដ្ឋអំណាចយោធានឹងបង្កើតរដ្ឋាភិបាលនិង​រដ្ឋសភា​បណ្ដោះអាសន្ននាខែកញ្ញាឆ្នាំ២០១៥និងក្រុមប្រឹក្សាពិគ្រោះកំណែទម្រង់​នាខែ
តុលាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ