រដ្ឋអំណាចយោធាថៃផ្តល់អាទិភាពស្តារសណ្តាប់ធ្នាប់នៅតំបន់ខាងត្បូង

រដ្ឋអំណាចយោធាថៃផ្តល់អាទិភាពស្តារសណ្តាប់ធ្នាប់នៅតំបន់ខាងត្បូង - ảnh 1
រដ្ឋអំណាចយោធាថៃផ្តល់អាទិភាពស្តារសណ្តាប់ធ្នាប់នៅតំបន់ខាងត្បូង (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ កក្កដា រដ្ឋអំណាចយោធាថៃបានប្រកាសសន្តិភាពនៅ
តំបន់ ភាគខាងត្បូងដែលជាទីកន្លែងជនឥស្លាមរស់នៅជាច្រើនជាអាទិភាព
ចាំបាច់នៃប្រទេសជាតិ។​ ថ្លែមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេល
ដំណើរទស្សនកិច្ចនៅតំបន់ ភាគខាងត្បូងថៃអគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាព
និងសណ្តាប់ធ្នាប់ជាតិ Udomdet Sitabutr បានឲ្យដឹងថា៖ អ្នកប្រមុខរដ្ឋអំណាច
យោធា ឧត្តមសេនីយ៍ លោក Prayuth Chan-ocha មានគោលបំណងអនុវត្ត
វិធានការប្រកបដោយប្រសិទ្ធភាពជាង នៅតំបន់នេះ។ សេចក្តីថ្លែងការពោល
ខាងលើត្រូវបាននាំចេញក្រោយពី ១ សប្តាហ៍ ចាប់ផ្តើមពិធីបុណ្យឥស្លាម
Ramandan និងក្រោយរយៈពេលប៉ុន្មានថ្ងៃ ឧត្តមសេនីយ៍  Prayuth ប្រកាសនឹងចាប់
ផ្តើមការចរចារឡើងវិញដើម្បីស្តារសន្តិភាពនៅខេត្ត Pattani ខេត្ត Yala និងខេត្ត
Narathiwat (ភាគខាងត្បូងថៃ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ