រដ្ឋអំណាចយោធារបស់ថៃបានបង្កើនសន្តិសុខក្នុងទូទាំងប្រទេស

រដ្ឋអំណាចយោធារបស់ថៃបានបង្កើនសន្តិសុខក្នុងទូទាំងប្រទេស - ảnh 1
រដ្ឋអំណាចយោធារបស់ថៃបានបង្កើនសន្តិសុខ ក្នុងទូទាំងប្រទេស (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៧ ឧសភា រដ្ឋអំណាចយោធារបស់ថៃបានបង្កើនសន្តិសុខ
ក្នុងទូទាំងប្រទេស ហើយប្រកាសនឹងអនុវត្តបណ្ដាវិធានការរឹតបន្តឹងចំពោះក្រុមប្រដាប់ អាវុធប្រឆាំងការធ្វើពលប្រហារនានា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយបណ្ដាមេបញ្ជាការយោធានិងមជ្ឈដ្ឋានមន្ត្រីនិងប៉ូលីស មេបញ្ជា
ការយោធភូមិភាគ ១ ឧត្តសេនីយ៍ទោ Teerachai Nakvanich  បានឲ្យដឹងថា៖ ក្រុមប្រឹក្សា
រក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ជាតិនឹងអនុវត្តរាល់វិធានការតឹងរឹងប្រឆាំងបណ្ដាក្រុម
ប្រឆាំងការធ្វើពលប្រហារ។ ប៉ុន្តែ កងទ័ពនឹងអនុវត្តវិធានការធម្មតាចំពោះ បាតុករ។
លោក Teerachai ក៏បានឲ្យដឹងថា៖ មេដឹកនាំកំលាំងអាវក្រហមនានានៅជាប់ឃុំខ្លួននៅ
ឡើយ។ ក្នុងពេលនោះ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra និងគណៈ
រដ្ឋមន្ត្រីរបស់លោកស្រីត្រូវបានដោះលែង ប៉ុន្តែ គេត្រូវបានហាមឃាត់ចេញពីប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ