រដ្ឋអំណាចរបស់អ៊ុយក្រែននិងថ្នាក់ដឹកនាំគ្រប់រូបនៃភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀង

រដ្ឋអំណាចរបស់អ៊ុយក្រែននិងថ្នាក់ដឹកនាំគ្រប់រូបនៃភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀង - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich (Image: Vietnam+)

(VOVworld) – បន្ទាប់ពីការចរចារនាថ្ងៃទី ២៧ មករា រដ្ឋអំណាចរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំគ្រប់រូបនៃភាគីប្រឆាំងទទួលបានកិច្ចព្រមព្រៀងស្តីអំពីការធ្វើ
វិសោធនកម្មបណ្ដាច្បាប់ដែលត្រូវបានអនុម័ត នាថ្ងៃទី ១៦ មករា កន្លងមក
ក៏ដូចជា ឯកភាពអំពីការលើកលែងទោសផងដែរ។ ក្នុងពេលនោះ ថ្នាក់ដឹក
នាំគណៈបក្ស “Batkivshina” លោក Arseniy Yatsenyuk បានបដិសេធទទួល
ដំណែងធ្វើជា នាយករដ្ឋមន្ត្រីដែលប្រធានាធិបតីអ៊ុយក្រែន លោក Victor
Yannukovich បាន លើកឡើងសំរាប់ភាគីប្រឆាំងមុននោះ។ ក្រៅពីនោះ​
ប្រធានាធិបតី Yannukovich ក៏បានយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ព្រមទាំង សម្តែងការត្រៀមខ្លួនជាស្រេចបង្កើតក្រុមការងារទទួលបន្ទុក
ការផ្ទេប្តូរដល់របបសាធារណៈរដ្ឋ ប្រធានា ធិបតី-សភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ