រដ្ឋអំណាចសហរដ្ឋអាមេរិកដាក់គោលដៅបញ្ចប់កម្មវិធី DACA ក្នុងរយៈពេល ៦ ខែ

(VOVWORLD) - លោក Chad Wolf បានឲ្យដឹងថា នាបច្ចុប្បន្ននេះសេតវិមានបានចាត់ទុកកម្មវិធី DACA គឺជាកម្មវិធីប្រព្រឹត្តទៅដោយខុសច្បាប់ហើយតុលាការធម្មនុញ្ញសហរដ្ឋអាមេរិកគ្មាន យោបល់ប្រឆាំងជំទាស់ទេ ទោះបីតុលាការនេះបានចេញសាលក្រមប្រឆាំងជំទាសចំពោះផែនការនេះរបស់រដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump ក៏ដោយ។
រដ្ឋអំណាចសហរដ្ឋអាមេរិកដាក់គោលដៅបញ្ចប់កម្មវិធី DACA ក្នុងរយៈពេល ៦ ខែ - ảnh 1 ជនចំណាកស្រុកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២១ ខែមិថុនា រដ្ឋមន្ត្រីសន្តិសុខក្នុងប្រទេសស្តីទីរបស់អាមេរិក លោក  Chad Wolf បានអះអាងថា រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានដាក់គោលដៅដើម្បីបញ្ចប់កម្មវិធី DACA ក្នុងរយៈពេល ៦ ខែទៀត។ DACA ឬហៅថា «Dreamer»  គឺជាកម្មវិធីមួយដែលការពារជនអន្តោប្រវេសន៍ខុសច្បាប់ពីសហរដ្ឋអាមេរិកចំនួន ៦៥០.០០០ នាក់នៅពេលដែលពួកគេជាកុមារ។

ថ្លែងមតិក្នុងកម្មវិធី « Meet the Press » របស់បុស្តិ៍ទូរទស្សន៍ NCB លោក Chad Wolf បានឲ្យដឹងថា នាបច្ចុប្បន្ននេះសេតវិមានបានចាត់ទុកកម្មវិធី DACA គឺជាកម្មវិធីប្រព្រឹត្តទៅដោយខុសច្បាប់ហើយតុលាការធម្មនុញ្ញសហរដ្ឋអាមេរិកគ្មាន យោបល់ប្រឆាំងជំទាស់ទេ ទោះបីតុលាការនេះបានចេញសាលក្រមប្រឆាំងជំទាសចំពោះផែនការនេះរបស់រដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump ក៏ដោយ។ យោងតាមលោក Chad Wolf បានឲ្យដឹងថាសាលក្រមរបស់តុលាការធម្មនុញ្ញមិនបានបញ្ជាក់ថាកម្មវិធី DACA គឺស្របច្បាប់នោះទេ ប៉ុន្តែគ្រាន់តែមិនបានគាំទ្រចំពោះមូលដ្ឋាននិងបែបបទដែលសេតវិមានកំពុងអនុវត្តតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ