រដ្ឋអំណាចអាមេរិកជម្រុញឲ្យរដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយចិន

រដ្ឋអំណាចអាមេរិកជម្រុញឲ្យរដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយចិន - ảnh 1
ឧបការីរដ្ឋមន្ត្រីការបទេសអាមេរិកលោក Thomas Countryman (រូបថតៈ zimbio.com)


(VOVworld)-រដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Barack Obama បាន អំពាវនាវមជ្ឈដ្ឋានអ្នកតាក់តែងច្បាប់ក្នុងប្រទេសគាំទ្រលើកិច្ចព្រមព្រៀងនុយក្លេ
អ៊ែរស៊ីវិល១ ដោយមានសុពលភាពក្នុងរយៈពេល៣០ឆ្នាំ រវាងអាមេរិកជាមួយចិន ។ ក្នុងបទថ្លែងមតិរបស់ឧបការីរដ្ឋមន្ត្រីការបទេសអាមេរិកលោក Thomas Countryman ចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា នាថ្ងៃទី១២ ឧសភា ថា សំណុំឯកសារមិនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ចិន ត្រូវបានកែ លំអយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នានោះ លោក Frank Klotz អនុរដ្ឋមន្ត្រី​ក្រ សួងថាមពលអាមេរិក
ទទួលបន្ទុកសន្តិសុខនុយក្លេអ៊ែរបានឲ្យដឹងថា កិច្ចព្រម ព្រៀងរវាងអាមេរិកជាមួយ
ចិន នឹងជួយឲ្យវ៉ាស៊ីងតោនបង្កើនលទ្ធភាពគ្រប់គ្រង និងកាត់បន្ថយគ្រោះអាសន្ន
ដែលប៉េកាំងផ្ទេប្តូរបណ្តាបច្ចេកវិទ្យារសើបទៅបំរើ បណ្តាកម្មវិធីយោធាឬ នាំចេញ
ឡើងវិញដោយមិនទទួលបានការយល់ព្រមពី អាមេរិក។ កិច្ចព្រមព្រៀងបច្ចុប្បន្ន
នឹងអស់សុពលភាពនាចុងឆ្នាំ២០១៥។ ហើយ លោក Obama ទើបនឹងដាក់ជូនកិច្ច
ព្រមព្រៀងថ្មី១ទៅកាន់រដ្ឋសភានាថ្ងៃទី២៤ មេសាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ