រដ្ឋអំណាចអាមេរិកជំរុញខ្លាំងផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់
|
រដ្ឋអំណាចអាមេរិកជំរុញខ្លាំងផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ (VNA) |
(VOVworld) – ក្នុងកាយវិការដែលបង្ហាញនូវការប្តេជ្ញាចិត្តជំរុញយ៉ាងខ្លាំងការ
និរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិក នាថ្ងៃទី ២១ កុម្ភៈ រដ្ឋ
អំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញផ្សាយ
ក្រឹត្យថ្មីក្រោមរូបសណ្ឋានអនុស្សារណៈចំនួន ២ ស្តីអំពីបង្កើនការបង្រាបជន
អន្តោ ប្រវេសន៍ខុសច្បាប់។ សេចក្តីសម្រេចពោលខាងលើបានធ្វើឲ្យជន
អន្តោប្រវេសន៍ ខុសច្បាប់ចំនួន ១១ លាននាក់នៅអាមេរិកអាចត្រូវបាន
និរទេស។ បណ្ដាក្រឹត្យ ថ្មីៗនេះត្រូវបានចេញផ្សាយដើម្បីរាំងស្កាត់ស្ថានភាព
អន្តោប្រវេសន៍ខុសច្បាប់ ហើយបង្កលក្ខណៈងាយស្រួលសំរាប់ការរកឃើញ
ឈានទៅចាប់ខ្លួននិងនិរទេសមុខសញ្ញាដែលគ្មានមូលដ្ឋានគតិយុត្តិរស់នៅ
អាមេរិក។ ខ្លឹមសារស្នូលក្នុងផែនការថ្មីនេះគឺបង្កើនប្រភពធនធានមនុស្ស
សំរាប់ស្ថាប័នគយនិងកំលាំងការពារព្រំដែនបើកទូលាយសិទ្ធិអំណាចអនុញ្ញាត
ឲ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិបញ្ជាណែនាំអនុវត្តការកសាងរបងតាម
បណ្តោយខ្សែព្រំដែនរវាងអាមេរិកនិងម៉ិចស៊ិក។ ការកំណត់ថ្មីទាំងនេះក៏
អនុញ្ញាតឲ្យសម្ថកិច្ចនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ភ្លាមមួយរំពេច៕