រដ្ឋអំណាចអ៊ុយក្រែនបានប្រកាសឈប់បាញ់ខណៈដែលជំលោះនៅកើតមានឡើងនៅ Donbass ដដែល
|
រដ្ឋអំណាចអ៊ុយក្រែនបានប្រកាសឈប់បាញ់ខណៈដែលជំលោះនៅកើតមានឡើងនៅ Donbass ដដែល (AP) |
Vovworld-ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន (NSDC) ទើបនឹងបានប្រកាសអនុវត្តការឈប់បាញ់នៅដំបន់ Donbass នៅភាគខាងកើតនៃប្រទេស
នេះ គិតតាំងពីម៉ោង១៨(តាមម៉ោងដំបន់) នាថ្ងៃទី៧តុលា។ NSDC បានសង្កត់ធ្ងន់
ថា ក្នុងអំឡុង២ថ្ងៃកន្លងមក ក្រុមការងារចំណុះមជ្ឈមណ្ឌលសហការរួមមាន
ដំណាងរបស់អ៊ុយក្រែនរុស្ស៊ីនិងអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការរបស់
សហភាពអឺរ៉ុប (OSCE) បានបញ្ជាក់ការរំលោភលើបទឈប់បាញ់នៅភាគខាង
កើតអ៊ុយក្រែនជាច្រើនលើកច្រើនសារ ក្នុងនោះជាក់ស្ដែងគឺកំលាំងប្រឆាំងរដ្ឋាភិបាល។
សេចក្តីប្រកាសថ្មីស្ដីពីបទឈប់បាញ់របស់រដ្ឋអំនាចអ៊ុយក្រែនបាននាំចេញខណៈ
ដែលភាគខាងកើតអ៊ុយក្រែននៅមានស្នូរកាំភ្លើងនិងគ្រាប់កាំភ្លើងធំ៕