រដូវកាលមាសដ៏ត្រចះត្រចង់នៅ Binh Lieu
(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែវិច្ឆិកា នៅស្រុកជាប់ព្រំដែន Binh Lieu ខេត្ត Quang Ninh បានប្រារព្ធពិធីបុណ្យរដូវមាសលើកទី ៣ និងសប្តាហ៍វប្បធម៌ - ទេសចរណ៍ឆ្នាំ ២០២២។
ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍រដូវកាលមាសឆ្នាំ២០២២ នៅស្រុក Binh Lieu ខេត្ត Quang Ninh (រូបថត៖ VOV) |
លក្ខណៈពិសេសថ្មីនោះគឺថាឆ្នាំនេះ ជាលើកទី ១ Binh Lieu បានរៀបចំពិធីបុណ្យ “ហោះលើរដូវកាលមាស” ដោយមានការចូលរួមពីកីឡាករឆ័ត្រយោងចំនួន ១៥០ នាក់ទូទាំងប្រទេស និងការប្រឡង “អ្នកបង្ហាញម៉ូដសំលៀកបំពាក់ជនជាតិស្អាតដាច់គេ”។
មកទស្សនាសប្តាហ៍វប្បធម៌-ទេសចរណ៍រដូវមាស ភ្ញៀវទេសចរណ៍នឹងអាចចូលរួមសកម្មភាពវប្បធម៌ និងកីឡា ច្រូតស្រូវលើវាលស្រែកាំជណ្តើរ...។ លោកស្រី Nguyen Thi Tuyet Hanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Binh Lieu បានឲ្យដឹងថា៖ “សប្តាហ៍វប្បធម៌ - ទេសចរណ៍ រដូវកាលមាស Binh Lieu ឆ្នាំ ២០២២ ក្រោមប្រធានបទ "ចម្រៀងស្នេហារដូវមាស" គឺជាមនោសញ្ចេតនា និងសារដែលប្រជាជន ជនជាតិភាគតិចនៅស្រុក Binh Lieu ចង់ណែនាំដល់ភ្ញៀវទេសចរណ៍អំពីទឹកដី Binh Lieu មានភាពស្រស់ស្អាត សម្បូរទៅដោយប្រពៃណី និងអត្តសញ្ញាណវប្បធម៌; ប្រជាជន Binh Lieu ស្លូតបូតនិងរាក់ទាក់រួសរាយ ហើយអះអាងថា Binh Lieu ជាគោលដៅសុវត្ថិភាព មិត្តភាព និងទាក់ទាញ”។
ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០២២ ពិធីបុណ្យប្រមូលផលមាស Binh Lieu បានក្លាយទៅជាសកម្មភាពវប្បធម៌ និងទេសចរណ៍ពិសេសប្រចាំឆ្នាំ រួមចំណែកលើកកម្ពស់សម្រស់ធម្មជាតិ ទេសភាព និងប្រពៃណីវប្បធម៌របស់ជនជាតិ Tay, Dao, San Chi នៅក្នុងស្រុក៕