រណសិរ្យមាតុភូមិវៀតណាមចូលរួមការវាយតំលៃចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាល
|
រណសិរ្យមាតុភូមិវៀតណាមចូលរួមការវាយតំលៃចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាល |
( VOV )_ ការពេញចិត្តរបស់ប្រជាជន អង្គការ ចំពោះការបំរើរបស់ស្ថាប័នរដ្ឋ
បាលរដ្ឋ នឹងបានកំណត់សន្ទស្សន៍ពេញចិត្ត។ សន្ទស្សន៍នេះនឹងបានបង្ហាញពីគុណ
ភាពនៃសេវាកម្មរដ្ឋបាលសាធារណះ ហើយពីនោះ ស្ថាប័នមានសមត្ថកិច្ចនឹងក្តាប់
ជាប់បានតម្រូវការ គោលបំណងរបស់ប្រជាជន ដើម្បីនាំចេញដំណោះស្រាយ
លើកកំពស់គុណភាពបំរើ និងផ្គត់ផ្គង់សេវាកម្ម របស់ខ្លួន សំរាប់ប្រជាជន និង
អង្គការ ។ នេះគឺជាខ្លឹមសារនៃកម្មវិធីរួមសហការស្រាវជ្រាវសន្ទស្សន៍ពេញចិត្ត
របស់ប្រជាជន អង្គការចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ ឆ្នាំ ២០១៥ ដែល
បានគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀត
ណាម ក្រសួងមហាផ្ទៃ សមាគមអតីតយុទ្ធជនវៀតណាមបាន ឯកភាពនាថ្ងៃទី
២១ មេសា។ តាមនោះ មានវិស័យចំនួន៦ អំពីការដោះស្រាយបែបបទរដ្ឋបាល
ត្រូវបានជ្រើសរើស ដើម្បីកំណត់សន្ទស្សន៍ពេញចិត្ត រួមមាន៖ ការផ្តល់អត្តសញ្ញា
ណប័ណ្ណប្រជាជន ផ្តល់លិខិតបញ្ជាក់កម្មសិទ្ធិប្រើប្រាស់ដីធ្លី និងផ្តល់លិខិតអនុ
ញ្ញាត្តិអោយកសាងលំនៅដ្ឋាន នៅថ្នាក់ឃុំមាន៣វិស័យគឺ៖ ផ្តល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ លិខិតបញ្ជាក់កំណើត៕