រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នារសៀលថ្ងៃទី៣១ឧសភា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh បានអញ្ជើញជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពនៃជំនួបសវនាការ (រូបថតៈ TTXVN) 

ក្នុងជំនួបនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៣១ឧសភាដល់ថ្ងៃទី៣មិថុនារបស់គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

នៅក្នុងជំនួបពិភាក្សាក្នុងឱកាសនេះ  អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និង អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិ វឌ្ឍន៍មាតុភូមិកម្ពុជា លោក  ញ៉ែម វ៉ាលី បានរំលឹកឡើងវិញនូវសកម្មភាពរបស់រណសិរ្សមាតុ ភូមិនៃប្រទេសនីមួយៗនាពេលកន្លងទៅ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលមានស្រាប់ ដាក់ចេញទិសដៅសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កម្ពុជានិងដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។

រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 2 អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Hau A Lenh

ជាមួយនឹងលទ្ធផលដែលទទួលបាននោះ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និងអនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍ ន៍មាតុភូមិកម្ពុជា លោក  ញ៉ែម វ៉ាលី បានអះអាងថា ភាគីទាំងពីរ គប្បីបន្តអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលបានលើកឡើងក្នុងជំនួបពិភាក្សានេះនាដំណាក់កាលខាងមុខ។ ក្នុងនោះ អង្គការរណសិរ្សនៃប្រទេសទាំងពីរ នឹងបង្កើនសកម្មភាពមិត្តភាពឲ្យបានច្រើនថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមដោះស្រាយបញ្ហាកើតមានឡើងក្នុង ជីរវភាពរស់នៅរបស់ប្រជាជនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

នាពេលរសៀលថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការបានទៅទស្សនាសមាគមខេត្ត-វៀតណាមនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ