រណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយសង្គមកិច្ចជាមួយការងារតបស្នងសងគុណ
(VOVWORLD) - នាព្រឹកថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម មជ្ឈឹមសមាគមន៍អង្គការនយោបាយសង្គម កិច្ច សម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេស វៀតណាម និងសម្ព័ន្ធភាព សហករណ៍វៀតណាម បានរៀបចំសន្និសីទ បូកសរុបការអនុវត្តកម្មវិធីសហការ គ្នានិងការងារប្រឡងប្រណាំងក្នុងឆមាសទី១ឆ្នាំ២០១៧។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man (រូបថត៖VOV) |
(VOVworld) - នាព្រឹកថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម មជ្ឈឹមសមាគមន៍អង្គការនយោបាយសង្គម កិច្ច សម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម និងសម្ព័ន្ធភាព សហករណ៍វៀតណាម បានរៀបចំសន្និសីទបូកសរុបការអនុវត្តកម្មវិធីសហការ គ្នានិងការងារប្រឡងប្រណាំងក្នុងឆមាសទី១ឆ្នាំ២០១៧។
ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានវាយតំលៃថា ចលនាប្រឡងប្រណាំងកំពុង អភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងទូទាំងប្រទេស។ស្ដីពីការងារយុទ្ធជនពិការ យុទ្ធ ជនពលី លោក Tran Thanh Man បានឲ្យដឹងថា៖
“យើងបានធ្វើចលនាកសាងបានផ្ទះសប្បុរសធម៌ចំនួន១៨ពាន់ខ្នង ហើយ សកម្មទៅសាកសួរសុខទុក្ខ ជូនអំណោយនិងជួយឧបត្ថម្ភគ្រួសារមានគុណូបការៈ ចំពោះប្រទេសជាតិនិងគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី។ក្នុងឆមាសទី១ឆ្នាំ ២០១៧ ប្រព័ន្ធរណសិរ្សមាតុភូមិនិងសមាសភាពបានប្រមូលផ្ដុំទឹកប្រាក់ជាង ១លានលានដុងចំពោះការងារតបស្នងសងគុណ”៕