រណសិរ្សមាតុភូមិវៀតណាមមានឧត្តមភាពក្នុងការចលនាជនវៀតណាមនៅឯបរទេសឆ្ពោះទៅស្រុកកំណើត
|
លោកស្រី Phan Bich Thien (រូបថតៈ VOV) |
(VOVworld)-“រណសិរ្សមាតុភូមិវៀតណាម ជាស្ថាប័នមានតួនាទីនិងឧត្តមភាព
បំផុតក្នុងការចលនាជនវៀតណាមនៅឯបរទេសឆ្ពោះទៅស្រុកកំណើត”។ នេះ
ជាមតិរបស់លោកស្រី Phan Bich Thien សមាជិការគណៈកម្មាធិការមជ្ឈឹម រណ
សិរ្ស មាតុភូមិវៀតណាម និងជាប្រធានសមាគមន៍នារីវៀតណាមប្រចាំនៅហ៊ុងហ្គារី ពេលដែលឆ្លើយសំភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ
នៅបារាំង។ លោកស្រី Phan Bich Thien បានវាយតម្លៃថា៖
“គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម មានការយកចិត្តទុក ដាក់ដល់ជនរួមជាតិវៀតណាមនៅឯបរទេស។ ក្នុងវគ្គរួមយោបល់កសាង រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មកន្លងទៅ នេះក៏ជាលើកដំបូងដែលសហគមន៍ជន វៀតណាមនៅឯបរទេសបានរួមមតិ តាមរយៈរណសិរ្សមាតុភូមិ។ តាមនោះ
ជនរួមជាតិ យល់បន្ថែមអំពីរដ្ឋធម្មនុញ្ញថ្មីនិងរណសិរ្សមាតុភូមិផងដែរ”។
លោកស្រី Phan Bich Thien សម្តែងក្តីសង្ឃឹមថា នៅមហាសន្និបាតទូទាំង ប្រទេសលើកទី៨របស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមខាង
មុខ នឹងមានដំណោះស្រាយនានា ដើម្បីពង្រីកនាទីរបស់រណសិរ្សមាតុ ប្រទេស ក្នុងការចលនាជនវៀតណាមនៅឯបរទេសឆ្ពោះទៅស្រុកកំណើត ឆ្ពោះទៅប្រ
ទេសជាតិឲ្យខ្លាំងក្លាថែមទៀត៕