រណសិរ្សមាតុភូមិសន្យាធានាលក្ខណៈបើកសាធារណៈនិងតម្លាភាពចំពោះការរួមវិភាគទានទាំងអស់របស់ប្រជាជន
(VOVWORLD) - លោក Do Van Chien ក៏បានបញ្ជាក់ថា រណសិរ្សមាតុភូមិនឹងអនុវត្តន៍ល្អនូវ ភារកិច្ចឃ្លាំមើលការចែកចាយ ប្រើប្រាស់ប្រភពធនធានដែលបានរ៉ៃអង្គាសនោះ ដើម្បី ធានាឲ្យវាត្រូវបានប្រគល់ដល់ដៃអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត។
គិតត្រឹមបច្ចុប្បន្ននេះ បណ្ដាអង្គភាពអាជីវកម្ម អង្គការមហាជន សប្បុរសជន និងអង្គការស្ម័គ្រចិត្តលើទូទាំងប្រទេសវៀតណាមបានរួមវិភាគទានទឹកប្រាក់ចំនួន១៥ទ្រីលានដុង សម្រាប់ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ តាមរយៈបណ្ដាញ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម។ ថ្លែងទៅកាន់សារព័ត៌មានកាល ពីថ្ងៃទី២៧ សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien ឲ្យដឹងថា៖ “រណសិរ្សគ្រប់ជាន់ថ្នាក់បានប្រើប្រាស់ថវិកានេះដើម្បីជួយទិញសម្ភារៈបរិក្ខារពេទ្យ ទំនិញចាំបាច់ ផ្ដល់ជំនួយសុខុមាលភាពសង្គមដល់ប្រជាជននៅតាមតំបន់នានា ដែលកំពុងរក្សាគម្លាតសង្គម ធានាការងារបង្ការប្រឆាំងជម្ងឺរាតត្បាត តែមិនត្រូវអត់ ឃ្លាន ខ្វះខាតទំនិញចាំបាច់ទេ”។
លោក Do Van Chien ក៏បានបញ្ជាក់ថា រណសិរ្សមាតុភូមិនឹងអនុវត្តន៍ល្អនូវ ភារកិច្ចឃ្លាំមើលការចែកចាយ ប្រើប្រាស់ប្រភពធនធានដែលបានរ៉ៃអង្គាសនោះ ដើម្បី ធានាឲ្យវាត្រូវបានប្រគល់ដល់ដៃអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត។ លោក បានសង្កត់ធ្ងន់ថា៖ “ដោយមានបាវចនាឆាប់រហ័សបំផុត ងាយស្រួលបំផុត ធានាឲ្យដំណើរការ ប្រើប្រាស់ចំគោលដៅនិងមានប្រសិទ្ធភាពនោះ យើងខ្ញុំបានបង្កើតខ្សែទូរស័ព្ទបន្ទាន់។ ឧទាហរណ៍ថា រណសិរ្សមាតុភូមិទីក្រុងហូជីមិញបានបង្កើតខ្សែទូរស័ព្ទបន្ទាន់ដើម្បី ទទួលយកព័ត៌មានឆ្លុះបញ្ចាំងដោយប្រជាជន។ យើងខ្ញុំសន្យាថា នឹងធានាលក្ខណៈ បើកសាធារណៈនិងតម្លាភាពនៃការរួមវិភាគទានទាំងអស់របស់ប្រជាជន ហើយប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាព ចំគោលដៅ ព្រមទាំងជួយឧបត្ថម្ភយ៉ាងជាក់ស្ដែងដល់ អ្នកមានស្ថានភាពលំបាក អ្នកដែលត្រូវការជំនួយឧបត្ថម្ភក្នុងដំណើរការបង្ការប្រឆាំង ជម្ងឺរាតត្បាត”។
ទន្ទឹមជាមួយគ្នានោះ រណសិរ្សមាតុភូមិក៏បានរៀបចំពិធីជួបជុំនិងលើកទឹកចិត្ត តំណាងរបស់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យចំនួន៣០០០នាក់ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានាផងដែរ៕