|
ឧត្តមសេនីយ៍ឯក Alvaro Lopez Miera អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា ទទួលនាយឧត្តមសេនីយ៍ Do Ba Ty (រូបថត៖escambray.cu) |
(VOVworld) - នារសៀលថ្ងៃទី២៨ តុលា នៅជំនួបសន្ទនាជាមួយនាយឧត្តមសេនីយ៍
Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដែល
កំពុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨
តុលា ប្រធានាធិបតីគុយបាលោក Raul Castro បានអះអាងនូវ គោលបំណងនិងការ
ប្ដេជ្ញាចិត្តរក្សាទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងកម្លាំង ប្រដាប់អាវុធនៃប្រទេស
ទាំងពីរ។លោក Raul Castro បានសង្កត់ធ្ងន់ថា កិច្ចសហ ប្រតិបតិ្តការការពារជាតិគឺ
ជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព ស្មោះសរនិងមនោសញ្ចេតនា
ភាតរៈពិសេសរវាងរដ្ឋទាំងពីរនិងប្រជាជាតិវៀតណាម-គុយបាទាំងពីរ។
មុននោះ នាយឧត្តមសេនីយ៍ Do Ba Ty បានជួបចរចារជាមួយឧត្តមសេនីយ៍ឯក
Leopoldo Cintra Frias រដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា និងឧត្តមសេនីយ៍ឯក
Alvaro Lopez Miera អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា
ផងដែរ៕