រឹតបន្តឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-អូស្រ្តាលី

រឹតបន្តឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-អូស្រ្តាលី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong Thanh Nghi ថ្លែងមតិនៅ AVBC (រូបថត៖TTXVN)


(VOVworld) - នាយប់ថ្ងៃទី៤ ធ្នូ នៅទីក្រុង ស៊ីដនីរបស់អូស្រ្តាលី បានប្រព្រឹត្តទៅជំនួប
ប្រាស្រ័យសាមញ្ញរបស់ក្រុមប្រឹក្សាអាជីវកម្មអូស្តា្រលី-វៀតណាម (AVBC)។នៅទី
នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong Thanh Nghi បានជូន
ដំណឹងអំពីរាល់ការបោះជំហានយ៉ាងខ្លាំងក្លា សកម្មលើគ្រប់វិស័យក្នុងទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ក្រោយរយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនង
ការទូត។លោក Luong Thanh Nghi បានឲ្យដឹងថា អង្គភាពអាជីវកម្មវៀតណាមជា
ច្រើនយកចិត្តទុកដាក់ដល់ការវិនិយោគ ធ្វើអាជីវកម្មនៅអូស្ត្រាលីពី១ថ្ងៃទៅ១ថ្ងៃ។
ផ្ទុយទៅវិញ វៀតណាមកំពុងបង្កបន្ថែមលក្ខណៈងាយស្រួលសំរាប់វិនិយោគិននិង
អង្គភាពអាជីវកម្មបរទេស ដែលក្នុងនោះមានអង្គភាពអាជីវកម្មអូស្ត្រាលី មកវិនិ
យោគនៅវៀតណាមផង។រដ្ឋាភិបាលនៃប្រទេសទាំង២កំពុងសហការយ៉ាងសកម្ម
ដើម្បីនាំចេញផែនការសកម្មភាពថ្មីក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧ សំដៅ
ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី ឲ្យបានសមស្របនឹងគោលនយោ
បាយការទូតសេដ្ឋកិច្ចថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ